សុំប្រពន្ធរួមភេទមិនបានរត់ទៅចង.ក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អេីលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន ជាប់នឹងរបងផ្ទះប្រជាពលរដ្ឋបង្កឲ្យានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅជាប់របងផ្ទះពលរដ្ឋ ក្នុងភូមិព្រៃកុត សង្កាត់កំបូល ខណ្ឌកំបូល ។

សពមានឈ្មោះ ថន សុវណ្ណនី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខV4 ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិថ្លុកវាយ២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ។ មានប្រពន្ធ ឈ្មោះ គង់ ណារី អាយុ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា មានកូនប្រុសម្នាក់ ក្នុងបន្ទុក ។

បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះ មានបញ្ហាសតិ តាំងពីតូចមកម្ល៉េះ ដោយសារកាលពីពីក្មេង ទៅរកជីកក្តាម ត្រូវបានបងប្អូនកាប់រន្ធក្តាម ត្រូវចំក្បាល ទើបមានបញ្ហាសតិមកដល់ពេលនេះ។

ប្រភពបន្តទៀតថា មុនកើតហេតុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះខឹងឈ្លោះជាមួយប្រពន្ធម្តងហើយ ដេកបែកគ្នា៣ថ្ងៃ លុះមកដល់រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះ បានត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញ លុះដល់ព្រលប់ថ្ងៃដដែល សុំប្រពន្ធរួមដំណេកបានម្តងហេីយ​ក៏ សុំម្តងទៀតតែ ខាងប្រពន្ធមិនព្រម ព្រោះគិតយល់ថាប្តីមានជម្ងឺផងខ្លាចបាក់កម្លាំង តែផ្ទុយទៅវិញ ប្តី ខឹង ប្រពន្ធ លួងមិនស្តាប់ ប្រាប់ឃាត់ឲ្យនៅក្នុងបន្ទប់មិនព្រម នៅវេលាព្រលប់ បែរជាដើរចាកចេញទៅបាត់ មិនដឹងទៅណា ដើររកក៏មិនឃើញ ស្រាប់តែនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ពលរដ្ឋរត់ទៅប្រាប់ ប្រទះឃើញជនរងគ្រោះចង.កសម្លាប់ខ្លួនទៅវិញ ។

...

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print