សង្ស័យតូចចិត្តនឹងម្ដាយមិនទិញម៉ូតូឲ្យសម្រេចចង.កធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកណ្ដាល: សិស្សសាលាអាយុ១៤ឆ្នាំម្នាក់ សង្ស័យខឹងឪពុកម្ដាយមិនទិញម៉ូតូឲ្យ បានសម្រេចចិត្តចង.កធ្វើអត្តឃាតខ្លួនឯងស្លាប់ បង្កការភ្ញាក់ផ្អើលឡើងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី​
ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម​ ខេត្ត​កណ្ដាល​ ។
មន្ត្រីនគរបាលស្រុកវាឯមបានឲ្យដឹងថា ជនរងគ្រោះ‌
ឈ្មោះ ហេង ចាន់ថារី ​ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម​ ខេត្ត​កណ្ដាល​ ។វត្ថុ​តាង​ចាប់យកៈ ក្រម៉ាក្រឡា ពណ៌ក្រហមសចំនួន ០១
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ប៉ិច ថន ត្រូវជាជីដូនរបស់ជនរងគ្រោះ បានប្រាប់ថា ចៅរបស់គាត់ (ជនរងគ្រោះ)ឈ្មោះហេង ម៉ីលីម ភេទស្រី អាយុ១០ឆ្នាំ និង ឈ្មោះហេង ប៉េងហុង ភេទប្រុស អាយុ៧ឆ្នាំ រស់នៅជាមួយគាត់ ដោយម្ដាយឈ្មោះវុទ្ធី ចាន់ឌី ឪពុកឈ្មោះ ងួន សុខហេង បានទៅធ្វើការនៅរាជធានីភ្នំពេញ។ រយៈពេល១៥ថ្ងៃ ទៅមួយខែទើបមកផ្ទះម្ដង ។ លុះនៅថ្ងៃទី២៧.១០.២០២២ វេលាម៉ោង៨:០០នាទី គាត់បានចេញទៅធ្វើការពេលត្រឡប់មកវិញគាត់ក៏បានឡើងទៅលើផ្ទះ ដើម្បីហៅចៅ(ជនរងគ្រោះ)របស់គាត់មកហូបបាយ ស្រាប់តែឃើញចៅរបស់គាត់ចងកនិងក្រម៉ាជាប់ពីថ្នឹមផ្ទះ ធ្លាក់ខ្លួនស្តាកក្បែគ្រែ ពេលនោះគាត់បានស្ទុះទៅឱបចៅហើយស្រែកឱ្យអ្នកជិតខាងជួយតែចៅគាត់បានស្លាប់បាត់ទៅហើយ។
តាមការបញ្ជាក់បន្ថែមពីចៅរបស់គាត់ប្រាប់ថា ចៅរបស់គាត់តែងតែសុំទិញម៉ូតូ តែគាត់បានប្រាប់ថាចាំលក់ដីបានចាំទិញឲ្យ និងបានរកឃើញសំណេរក្នុងសៀវភៅទុកលើកៅអីកណ្តាលផ្ទះ សង្ស័យថាជាការសរសេរ របស់ជនរងគ្រោះមុនពេលស្លាប់។
ការសន្និដ្ឋាន​
ជនរងគ្រោះស្លាប់ដោយសារ ចង.ក(ធ្វើអត្តឃាត)
ក្រោយពិនិត្យសាកសព បានប្រគល់ជូនឪពុកម្ដាយ យកធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print