ឧត្តមមន្រ្តីក្រសួងការងារ៖ ក្នុងអាណត្តិជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា​ បានផ្តួចផ្តើមឱ្យមានការចេញ “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៅក្នុងតំបន់អាស៊ាន”

ចែករំលែក៖

ទីក្រុងម៉ានីល៖

លោក សោម ចំណាន អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីការងារកម្ពុជា បានដឹកនាំប្រតិភូក្រសួងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី១៨ (18th SLOM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២០ (20th SLOM+3) នាថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។

កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងដឹកនាំដោយក្រសួងការងារ និងមុខរបរហ្វ៊ីលីពីន ក្នុងនាមជាប្រធានប្តូរវេននៃ SLOM ឆ្នាំ២០២២-២០២៤ ហើយមានការចូលរួមពីឧត្តមមន្រ្តីការងារនៃរដ្ឋសមាជិកអាស៊ានទាំងអស់ ឧត្តមមន្រ្តីការងារនៃប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លេខាធិការដ្ឋានអាស៊ាន អង្គភាពតាមវិស័យក្រោម SLOM និងភាគីពាក់ព័ន្ធផ្សេងៗទៀត ប្រមាណ១០០នាក់។

នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី១៨ អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងារ និងសកម្មភាពរបស់អង្គភាពតាមវិស័យក្រោមដែនអាណត្តិរបស់ SLOM ដូចជា ACMW, SLOM-WG, ASEAN-OSHNET, AQRF, ATC និងលទ្ធផលកិច្ចប្រជុំអាស៊ានពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ អង្គប្រជុំក៏បានពិនិត្យលើឯកសារអាស៊ានសំខាន់ៗក្នុងវិស័យការងារ ក៏ដូចជាពិភាក្សាលើមតិយោបល់ និងចំណុចអាទិភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសកម្មភាពក្រោមផែនការការងារ SLOM និងការអភិវឌ្ឍវិស័យការងារ នៅក្នុងតំបន់អាស៊ាន។

ក្នុងនោះផងដែរ លោក សោម ចំណាន ជាតំណាងឧត្តមមន្រ្តីកម្ពុជា បានជម្រាបជូនអង្គប្រជុំផងដែរថា ក្នុងអាណត្តិជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានផ្តួចផ្តើមឱ្យមានការចេញ “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៅក្នុងតំបន់អាស៊ាន” ដែលទើបតែទទួលបានការឯកភាពពីកិច្ចប្រជុំក្រុមប្រឹក្សាសង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ ហើយនឹងត្រូវដាក់ឱ្យអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅក្នុងខែវិច្ឆិកា ខាងមុខនេះផងដែរ។ នេះជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហ៊ានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍​ សម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២០ អង្គប្រជុំបានស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រទេសចិន ជប៉ុន និងកូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតនាពេលកន្លងមក។

...

អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការការងារនៃកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ជាពិសេសគម្រោង និងសកម្មភាពដែលបានកំពុង និងគ្រោងនឹងអនុវត្តក្នុងក្របខ័ណ្ឌអាស៊ានបូកបី ក៏ដូចជាបញ្ហាផ្សេងៗទៀត ដែលជាអាទិភាពរបស់បណ្តារដ្ឋសមាជិកអាស៊ាន និងប្រទេសបូកបី៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print