អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អនុវត្ត​វិធានការ​ក្ដៅ​ចុះរុះរើកញ្ចុះនៅលើឆ្នេរអូរឈើទាល

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ​ កាលពី​ថ្ងៃទី​២៧​ តុលា​ម្សិលមិញ​ បានចុះរុះរើកញ្ចុះនៅលើឆ្នេរអូរឈើទាល ដែលស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

នាឱកាស​នោះ​ លោកនាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារ​ បានលើកឡើងថា ចំពោះការសាងសង់កញ្ចុះទាំងនេះ គឺសង់ដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានបង្កឱ្យមានការប៉ះពាល់លើដីចំណីឆ្នេរសាធារណៈ ដែលបច្ចុប្បន្ន ទាំងអាជ្ញាធរខេត្តអាជ្ញាធរក្រុង និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំចំណីឆ្នេរទាំងអស់ នៅក្នុងក្រុងនៃខេត្តព្រះសីហនុ​ ឱ្យបានស្អាតមានសោភ័ណភាពសម្រាប់ឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ដោយមិនអនុញ្ញាតឱ្យបុគ្គលឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឬសាងសង់អ្វីនោះឡើយ។

...

លោកបានបន្ថែមទៀតថា ក្នុងការចុះពិនិត្យ និងណែនាំនេះផងដែរ ម្ចាស់ទីតាំង បានទទួលស្គាល់នូវកំហុសឆ្គង និងបានចូលរួមសហការជាមួយអាជ្ញាធរ ដោយយល់ព្រមរុះរើដោយខ្លួនឯងវិញ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print