កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បង្កើនការយកចិត្តទុកដាក់ក្នុងការយាមកាម និងល្បាតត្រួតពិនិត្យគ្រប់ចំណុចតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការជួញដូរបទល្មើសឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖​ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានចាត់តាំងឲ្យលោកមេបញ្ជាការវរសេនាតូចលេខ៤២២ ចាត់តាំងកម្លាំងអន្តរាគមន៍ជា ០៤ ក្រុម ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនដែលអង្គភាពទទួលខុសត្រូវ។

រាល់ការល្បាតគ្រប់ចំណុចទាំងអស់នេះ ដើម្បីក្តាប់ជាប់នូវសភាពការណ៍ដែលកើតមានឡើងដោយប្រការណាមួយតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ការជួញដូរបទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ​ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ត្រូវតែបន្តបង្កើនកិច្ចសហកាក្នុងការដើរល្បាតឲ្យបានជាប់ជាប្រចាំ និង ធ្វើការត្រួសត្រាយសំអាតផ្លូវចល័តតាមខ្សែបន្ទាត់ព្រំដែនឲ្យបានស្អាតល្អ ដើម្បីងាយស្រួលក្នុងការដើរល្បាតផងដែរ ។

...

ឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ ក៏បានផ្តាំផ្ញើបន្ថែមដល់កម្លាំងល្បាត និង កម្លាំងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនចាញ់ និង ថែទាំសុខភាពឲ្យបានល្អគ្រប់ៗគ្នា៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print