គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសន្យាថា ប្រគល់ថវិកាជាង១ម៉ឺនដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសន្យាថា ឆ្នាំនេះខ្លួននឹងប្រគល់ថវិកាដែលប្រមូលបានពីមូលនិធីនៃការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ចំនួន២ឆ្នាំជាប់គ្នាទៅមន្ទីរពេទ្យគន្ធបុប្ផា យ៉ាងហោចណាស់ក៏បានជាង១ម៉ឺនដុល្លារដែរ ពីព្រោះមន្ទីរពេទ្យគន្ធបុប្ផាគឺជាម​ន្ទីរពេទ្យតែមួយគត់បាន ជួយព្យាបាលកុមារកម្ពុជាក្នុង១ថ្ងៃៗរាប់រយនាក់ដោយគិតថ្លៃ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានថវិកាបម្រុងរួចស្រេចហើយចំនួន.៥០០០ដុល្លារ ដែលប្រមូល។ មូលនិធិនៃការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងកាលពីឆ្នាំ២០១៥កន្លងទៅ ប៉ុន្តែមិនទាន់បានប្រគល់ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផានៅឡើយទេ ។ លោកបានអះអាងថា ថវិកានេះនឹងយកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោយព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញឆ្នាំ២០១៦ចប់។

លោកអគ្គលេខាធិការNOCC រូបនេះបានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ៦នេះ ធ្វើឡើងក្នុងគោលបំណងចំនួន៣ គឺទី១-អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ, ទី២-អបអរទិវាកំណើតចលនាកីឡាអូឡាំពិកអន្តរជាតិលើកទី១២២ ពិសេសរត់ដើម្បីទីក្រុងស្អាត ទីក្រុងបៃតង និងទី៣-ទិវារត់ប្រណាំងនេះដើម្បីកៀរគរប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោកបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៦ នឹងមានក្រុមការងារចែកអាវ -ចែកលេខរៀងសម្គាល់ដល់អ្នកចូលរួមរត់នៅមុខព្រះបរមរាជវាំងតែម្ដង។ ដូច្នេះ អ្នកដែលមានបំណងចង់ចុះឈ្មោះរត់ប្រណាំង អាចបន្តធ្វើនៅមុខព្រះបរមរាជវាំងចាប់ពីថ្ងៃទី៦ខែមិថុនា រហូតដល់ថ្ងៃប្រកួត ។ គួរបញ្ជាក់ថា វិញ្ញាសារត់ប្រណាំងឆ្នាំនេះនៅ រក្សាដដែល គឺវិញ្ញាសារត់ចម្ងាយ១0គីឡូម៉ែត្រនិង២១គីឡូម៉ែត្រនិង៣គីឡូម៉ែត្រ ត្រូវរត់តាមដងផ្លូវមាត់ទន្លេដោយឆ្លងស្ពានជ្រោយចង្វាដូចឆ្នាំមុខដែរ។

ជាមួយគ្នានេះដែរ លោក សែម ផល្លា គណៈកម្មការរៀបចំការប្រកួត និងជាសមាជិក ប្រតិបត្តិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញលើកទី៦នេះ មានជនបរទេស បានមកចុះឈ្មោះរួចហើយចំនួន២៧ប្រទេស។លោកថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៦ នៅទីស្នាក់ការNOCC។

លោកបញ្ជាក់បន្ថែមថា កាលពីឆ្នាំ២០១៥កន្លងទៅមានអ្នកចូលរួមរត់ជាង៤.០០០នាក់តែសម្រាប់ឆ្នាំនេះរំពឹងថានឹងមានអ្នកចូលរួមកើនឡើងច្រើនជាងឆ្នាំមុនមិនខាន ពីព្រោះតម្លៃចុះឈ្មោះរត់ប្រណាំងខាងលើនេះ បានរក្សានៅដដែល គឺអ្នករត់ចម្ងាយ២១គីឡូម៉ែត្រ សម្រាប់ជនបរទេស៤០ដុល្លារ ខ្មែរ១៥ដុល្លារ ។ ចម្ងាយ១០គីឡូម៉ែត្រ ជនបរទេស៣០ដុល្លារ ខ្មែរ ១០ដុល្លារ និងរត់ចម្ងាយ៣គីឡូម៉ែត្រ នៃបរទេស១០ដុល្លារ ខ្មែរ៥ដុល្លារ៕

13293304_691400127680660_1880169952_n

dsc_5196

hour-00246

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print