មហាសេដ្ឋី ដូណាល់ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋបានបញ្ចាក់ថា អាមេរិកនិងតម្លើងពន្ធនាំចូលពីចិន ៤៥ភាគរយប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។
ចិនកំពុងតែព្យាយ៉ាមស្វែងរកឧកាសដើម្បីដោះស្រាយវិបត្តិពាណិជ្ជកម្មនិងវិនិយោគជាមួយអាមេរិកក្រោយពេលលោក ត្រាំ ប្រកាសថា និងយកពន្ធនាំចូលដល់ទៅ ៤៥ភាគរយនោះ។
រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុចិន លោក Zhu Goangyao បានបញ្ចាក់ថា ចិននឹងស្វែងរកការដោះស្រាយបញ្ចប់បញ្ហាជាមួយអាមេរិកនៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដែលត្រូវធ្វើឡើងនៅខែមិថុនាខាងមុខ។
អ្វីដែលចិនចង់បាននាពេលនេះគឺធ្វើយ៉ាងណាដើម្បីកែតម្រូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក ដោយសារតែបក្ខភាពប្រធានាធិបតីអាមេរិកអាណាត្តិក្រោយមានគោលនយោបាយប្រឆាំងចិន។
បច្ចុប្បន្នអាមេរិកគឺជាទីផ្សានាំចូលធំលំដាប់ទីពីរបស់ចិន ប៉ុន្តែតម្លៃចរាចរណ៍ថយចុះ ៨.៩ភាគរយ នៅក្នុងត្រីមាសឆ្នាំ២០១៦ ចំណែកទំនិញនាំចូលពីអាមេរិកក៏ថយចុះ ១៣.៥ភាគរយផងដែរ។
លោក ត្រាំ គឺជាបេក្ខភាពតែមួយគត់របស់គណបក្សសាធារណរដ្ឋបើទោះបីសមាជិកក្នុងបក្សជាច្រើនមិនពេញចិត្តរូបលោកក្តី។ លោក ត្រាំ មានគោលនយោបាយហ្មឹងម៉ាតជាមួយប្រទេស ដែលអាមេរិកចាត់ទុកថា ជាសត្រូវដូចជាចិននិងរុស្ស៊ីជាដើម។
កន្លងមកប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូម៉ាម៉ា បានបញ្ជាក់ថា «ខ្ញុំគិតថា លោក ដូណាល់ត្រាំ ក៏ដូចជាគណបក្សសាធារណរដ្ឋមានសមត្ថភាពដែរឬទេក្នុងការកាន់តំណែងប្រធានាធិបតីអាមេរិក»។
លោក អូបាម៉ា បញ្ជាក់ទៀតថា ប្រសិនបើលោក ដូណាល់ត្រាំ ក្លាយជាបេក្ខភាពប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋនោះប្រាកដជាបរាជ័យមិនខានឡើយ ហើយគណបក្សប្រជាធិបតេយ្យនឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួល។
នេះមិនមែនជាលើកទី១ឡើយដែលប្រធានាធិបតី អូបាម៉ា បានរិះគន់ដល់បេក្ខភាពប្រធានាធិបតី ដូណាល់ ត្រាំ ។ ពេលកន្លងមកថ្មីៗប្រធានាធិបតីអូបាម៉ាបាននិយាយលេងសើចថា «មានគេនិយាយថា លោកដូណាល់ ត្រាំ គ្មានបទពិសោធន៍ស្តីពីគោលនយោបាយការបរទេសពេលលោកក្លាយជាប្រធានាធិបតី»។
ប៉ុន្តែពេលនេះមានតែលោក ដូណាល់ត្រាំ ប៉ុណ្ណោះដែលមានសមត្ថភាពមានសំឡេងគាំទ្រខ្ពស់សម្រាប់គណបក្សសាធារណរដ្ឋក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីដើម្បីប្រកួតប្រជែងនាពេលខាងមុខ។
បើនិយាយពីគោលនយោបាយដឹកនាំប្រទេសលោក ដូណាល់ ត្រាំ ពិតជាមានបទពិសោធន៍តិចជាងលោកស្រីហ៊ីលឡារី គ្លីនតុន ដោយលោកស្រីធ្លាប់ជាភរិយាប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសដែលទទួលបានជោគជ័យបំផុតរបស់អាមេរិក។ ប៉ុន្តែបើនិយាយពីគោលនយោបាយសេដ្ឋកិច្ចក៏លោកស្រីមិនប្រាកដថា ចាញ់លោក ដូណាល់ ត្រាំ នោះដែរ ។ បើទោះបីយ៉ាងណាក្តីពេលវេលាសម្រេចចុងក្រោយគឺស្ថិតនៅលើពលរដ្ឋអាមេរិកជាអ្នកជ្រើសរើសផ្ទាល់នាខែវិច្ឆិកាខាងមុខ។
នៅខាងបក្សសាធារណរដ្ឋវិញលោក ដូណាល់ ត្រាំ កំពុងមានមោទនភាពយ៉ាងខ្លាំងនឹងជ័យជម្នះដ៏ត្រចះត្រចង់នៅយប់ម្សិលមិញដែលអនុញ្ញាតឱ្យលោកនាំមុខខ្លាំងជាងគូប្រជែងទាំងពីររបស់បក្ស។ ថ្វីបើមិនទាន់ប្រមូលសំឡេងគ្រប់គ្រាន់សម្រាប់ក្លាយជាបេក្ខជនប្រធានាធិបតីមែន ប៉ុន្តែគ្មានគូប្រជែងណាម្នាក់ឬសម្ព័ន្ធគូប្រជែងណាអាចធ្វើឱ្យលោក ដូណាល់ ត្រាំ ព្រួយបារម្ភឡើយ។
នៅមានរដ្ឋចំនួន១៥ទៀតត្រូវរៀបចំការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីនៅចន្លោះខែឧសភា និងខែមិថុនា។ ដូច្នេះ លោក ដូណាល់ ត្រាំ នៅពេលនេះមានលទ្ធភាពអាចប្រមូលការគាំទ្រដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីបាន។ ប៉ុន្តែគូប្រជែងក្នុងបក្សកំពុងប្រឹងធ្វើគ្រប់យ៉ាងដើម្បីផ្ចាញ់។ យុទ្ធនាការបោះឆ្នោតក្នុងបក្សសាធារណរដ្ឋ ត្រូវបន្តតានតឹងខ្លាំងដដែលនៅសប្តាហ៍ខាងមុខ៕
ប្រែសម្រួល៖ ម៉ែវ សាធី