រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មីព្រមានដកមន្រ្តីក្រោមឱវាទដែលធ្វើកាងារអសកម្ម

ចែករំលែក៖

េខត្តបន្ទាយមានជ័យ៖លោក​ វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានព្រមានធ្ងន់ៗ នឹងដកមន្រ្តីក្រោមឱវាទចេញពីតំណែងបើសិនជាធ្វើការងារអសកម្ម​ ជាពិសេសមិនអនុវត្តតាមផែនការរបស់ដាក់លើប្រគល់ឱ្យគ្មានប្រសិទ្ធភាពដូចជាលើការងារកែទម្រង់សីុជម្រៅរបស់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាជាដើម​ ហើយបន្ទាប់ពីរកឃើញថាន្រ្តីនោះពិតជាអសកម្មការងារមែនពិតប្រាកដ។
​ការព្រមានដកមន្រ្តីក្រោមឱវាទពីតំណែងពីសំណាក់ លោករដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ក្រោយពីលោកបានដកតំណែងមន្រ្តីជាន់ខ្ពស់ពីរទៅបីនាក់ក្នុងរយៈពេលលោកកាន់តំណែងជារដ្ឋមន្រ្តី ជាង១ខែមកនេះ ដោយសារមន្រ្តីទាំងនោះពិនិត្យឃើញថា បំពេញកិច្ចការងារមិនបានល្អ។
​ការថ្លែងបែបនោះក្នុងឱកាសដែលលោក​ វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់​ និងនេសាទបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខលើកដំបូងចំពោះមន្រ្តីរាជការនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅមន្ទីរកសិកម្មខេត្ត។
លោក​ រដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថាៈ​ មន្រ្តីកសិកម្មទាំងអស់ត្រូវធ្វើការងារឱ្យបានសកម្មបំផុតដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ និងសាមគ្គឺផ្ទៃក្នុងឱ្យបានល្អ ជាពិសេសកុំលាភពណ៌គ្នាទៅ វិញទៅមកក្នុងគោលបំណងដើម្បីកាច់កុងនិងជាន់ពន្លិចគ្នាបង្ក​ឱ្យប៉ះពាល់សតិអារម្មណ៍និងដំណើរការងារក្នុងអង្គភាព។
​ក្នុងនោះលោករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការទប់ស្កាត់និងកុំឃុបឃិតជាមួយឈ្មួញខិលខូចរាល់ការនាំចូលសត្វបក្សីខុសច្បាប់ និងសាច់សត្វ មាន់ខូចគុណភាពបង្កផលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ។
​លោករដ្ឋមន្រ្តី ក៏បានបើកជាចំហរឱ្យមន្រ្តីក្រោមឱវាទទាំងអស់បើសិនជាមានបញ្ហាអ្វី ដែលបង្កប៉ះពាល់សតិអារម្មណ៍មិនល្អដែលមានការគាបសង្កត់ពីមន្រ្តីថ្នាក់លើដល់មន្ត្រីក្រោមឱវាទសូម ទំនាក់ទំនងចូលប្រព័ន្ធហ្វេសប៊ុករបស់លោកផ្ទាល់ និងប្រព័ន្ធអនឡាញជាដើម​ ដើម្បីលោកជ្រាបជាព័ត៌មានហើយធ្វើការត្រួតពិនិត្យនិងចាត់វិធានការចំពោះមន្រ្តីណាដែលគាបសង្កត់មន្រ្តីថ្នាក់ក្រោម៕​

image image image image image

ដោយៈសំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print