រុស្ស៊ី ដាក់បញ្ចូល​ដែនដីក្រៅប្រទេស របស់អង់គ្លេស ចំនួន១១បន្ថែម​ទៀតក្នុងបញ្ជីប្រទេសមិនជិតស្និទ្ធ

ចែករំលែក៖

រដ្ឋាភិបាលរុស្ស៊ីបានសម្រេចដាក់បញ្ចូលដែនដីអង់គ្លេសនៅខាងក្រៅចំនួន១១កន្លែងផ្សេងទៀត ក្នុងបញ្ជីប្រទេសមិនមានភាពជិតស្និទ្ធ ។ ក្នុងចំណោមដែនដីក្រៅប្រទេសទាំងនោះមាន កោះ Falkland, Jersey, Anguilla, Virgin, Gibraltar, Guernsey Pitcairn, Saint Helena, Ascension , Tristan da Cunha, South Georgia និង Man ត្រូវបានចុះក្នុងបញ្ជីខ្មៅបន្ថែម។

ក្រោយយុទ្ធនាការយោធា ពិសេសនៅក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីបានពង្រីកបញ្ជីប្រទេសមិនមានភាពជិតស្និទ្ធ ដោយសារតែប្រទេសទាំងនោះចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី។
ចំណែកបញ្ជីប្រទេសដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ីនោះមាន អាមេរិក អង់គ្លេស កាណាដា អ៊ុយក្រែន ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី និងប្រទេសមួយចំនួនទៀត …។
កន្លងមក កាលពីថ្ងៃទី៥ខែមីនា រុស្ស៊ីបានអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុន ប្រទេសដែលមិនមានភាពជិតស្និទ្ធ ឱ្យទូទាត់តម្លៃទំនិញដោយប្រើប្រាស់ប្រាក់រុស្ស៊ី ៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print