ខេត្តប៉ៃលិ÷បើតាមរបាយការណ៍របស់លោកអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្រោមការចង្អុល បង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន និងដោយមានការអនុញ្ញាតិពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ខ្ញុំបាទបានចាត់ឱ្យលោកវរសេនីយ៍ត្រី កុល ជូណាត ឋានៈ អធិការ រងទទួលផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះបានបង្រ្កាបជាក់ស្តែងករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីនៅចំ ណុចផ្លូវបេតុងស្ថិតនៅភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់
ជនសង្ស័យទី១ ឈ្មោះ គង់ ពៅ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ (ជាងសំណង់) រស់នៅភូមិ អូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។លទ្ធផលតេស្តទឹកនោម (+) វិជ្ជមាន។
ជនសង្ស័យទី២ ឈ្មោះ ម៉េង ធាលីដា ភេទស្រី អាយុ ២៣ឆ្នាំ(ត្រូវជាប្រពន្ធ)មុខរបរ មេផ្ទះ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លទ្ធផលតេស្តទឹកនោម ( – ) អវិជ្ជមាន)
វត្ថុតាងចាប់យកមាន ៖
១- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច ទំងន់ថ្នាំសុទ្ធ ០,៤៩ក្រាម។
២- ម៉ូតូ០១គ្រឿងម៉ាកយ៉ាម៉ាហា(M.SLAZ)សេរីឆ្នាំ២០១៦ ពណ៏ប្រផេះពាក់ស្លាកលេខ បាត់ដំបង១ y១៨៥៤ ។
៣- ទូរសព្ទ័ដៃ០១គ្រឿងម៉ាកអូប៉ូ(oppo)ពណ៌ទឹក ប្រាក់ ។
លុះដល់វេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល លោកអធិការក៏បានចាត់
កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន បន្តនីតិវិធី ចុះទៅដល់ទីតាំងផ្ទះ ជន សង្ស័យទាំងពីរខាងលើ ដែលស្ថិតនៅ ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពេលចុះឆែកឆេរបន្ថែម មិន
រកឃើញអ្វីទៀតទេ។
លោកអធិការបានបន្តទៀត÷ វត្ថុតាង និងជនសង្ស័យខាងលើ ទាំង០២នាក់ប្ដីប្រពន្ធ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់។ដោយ,ស សារ៉េត