ខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea កីឡាករCesc Fabregas បានចំណាយពេលវេលាជាមួយនឹងមិត្តស្រីរបស់ខ្លួនDaniella Semaan ទៅកម្សាន្តនៅសមុទ្រមុនពេល ប្រកួតយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំង។
កីឡាករអន្តរជាតិអេស្ប៉ាញវ័យ២៩ឆ្នាំនេះបាននាំមិត្តស្រីវ័យ៤១ឆ្នាំរបស់ខ្លួនទៅសម្រាកនិងកម្សាន្តនៅឆ្នេរសមុទ្រនៃទីក្រុងម៉ៃអាមី រដ្ឋ ផ្លរីដាសហរដ្ឋអាមេរិក។
Fabregasក៏ត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិដើម្បីដណ្តើមជើងឯកទ្វីបអឺរ៉ុបជាលើកទី៣ជាប់ៗគ្នាដែរ ដោយពួកគេធ្លាប់បានឈ្នះក្នុងឆ្នាំ២០០៨ និង ២០១២រួចមកហើយ៕
ដោយ៖ ដេវេត
...