ខេត្តបន្ទាយមានជ័យៈ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនចំនួន១៥០នាក់ ក្នុងខេត្តបន្ទាយមានជ័យ។
នៅក្នងពិធីនេះ ក៏មានការចូលរួមផងដែរពី នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ លោក សួន បវរ អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោស្នងការ អាត់ ខែម មេបញ្ជាការអាវុធហត្ថ និងអតីតយុទ្ធជនមកពីក្រុងស្រុកចំនួន១៥០នាក់ បានចូលរួមផងដែរ។
នាឱកាសនោះ លោកហ៊ុន ម៉ាណែតបានថ្លែងថាអតីតយុវជនកម្ពុជាទូទាំងប្រទេស បានបង្កើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ដោយសម្តេចតេជោ ហ៊ុន សែន ដោយមានសមាជិកចំនួន៥.៣៣៦នាក់ ក្នុងនោះគ្រួសារជនពលីចំនួន៩៨៦នាក់គ្រួសារមរណៈចំនួន១៦៦នាក់ និវត្តជនយោធិន ចំនួន១.៦២៨នាក់និវត្តជនអាវុធហត្ថ ២១នាក់ និវត្តជននគរបាលចំនួន ៣៣២នាក់ជនបាត់បង់ចំនួន ៤៧នាក់ជនពិការចំនួន ២.១៣៨នាក់។
លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់អតីតយុទ្ធជនទាំងអស់នោះ ដែលកន្លងមកខិតខំបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការច្បាំងតតាំង និងខ្មាំងសត្រូវឈ្លានពានទឹកដី រហូតដល់ធ្វើឲ្យប្រទេសកម្ពុជា មានស្ថេរភាពពេញលេញ និងមានសុខសន្តិភាព សន្តិសុខល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន៕
ដោយ សីលា