សង្ឃឹមថា, កម្ពុជាទទួលបានលទ្ធផលការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ទៅក្រៅប្រទេសជួយដល់ប្រជាកសិករ

ចែករំលែក៖

ភ្នំពេញ : លទ្ធផល​នៃ​កិច្ច​​ប្រជុំ​ពិគ្រោះ​យោបល់ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្កររវាង​ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ និងសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជានាថ្ងៃ​ចន្ទ ទី​៣១ ខែ​តុលា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា, ​​នៅថ្ងៃ​ព្រឹក​ ថ្ងៃចន្ទ ទី​៣១ ខែ​តុលា ឆ្នាំ​២០២២ លោក ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ ជាមួយ​តំណាង​មក​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

កិច្ច​ប្រជុំ​នេះ រៀបចំ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ពូជ​ស្រូវ ព្រម​ទាំងប្រធាន​មន្ទីរ​កសិកម្ម​នៅ​ខេត្ត​ពាក់ព័ន្ធ និងសមាជិក សមាជិកា នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គ​នាយក​នៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd។

នៅ​ក្នុង​​កិច្ច​ប្រជុំនេះ លោក ឌិត ទីណា បាន​លើក​ឡើងពី​របៀប​វារៈ​ដែលជា​អាទិភាព​ចំពោះ​មុខ គឺផែនការ​សកម្មភាព​ស្ដី​ពី​ការ​ជំរុញ​ផលិតកម្ម និង​ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ដែល​មាន​គុណភាពល្អក្នុង​បរិមាណ​ទាប តែ​ផ្ដល់​ទិន្និផលស្រូវ​ខ្ពស់ មាន​អត្រា​ដំណុះ​គ្រាប់​ក្នុង​ស្រែ​ខ្ពស់ លឿន មាន​កម្លាំង​ខ្លាំង ធន់​នឹង​ជំងឺ​និង​សត្វ​ល្អិត ដំណាំស្រូវ​ទុំ​ស្រុះ​គ្នា​ល្អ និង​មាន​អត្រា​លាយ​គ្រាប់​ពូជ​ផ្សេង​និង​គ្រាប់​ខ្មៅ​ចង្រៃ​ទាប ដែល​នឹង​រួម​ចំណែក​ឱ្យ​ស្រូវ​អង្ករ​មាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា  បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ក្នុង​ការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​សម្រាប់​កសិករ​។ បើ​តាម​លោកឧកញ៉ា ហ៊ុន ឡាក់ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​សុទ្ធ នឹង​អាច​ធានា​បាន​នូវភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​​សម្រាប់​ការ​ដាក់​លក់​លើ​ទីផ្សារ ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​បរទេស​។

នៅ​ក្នុង​ផែនការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​នេះ​ដែរ លោករដ្ឋមន្ដ្រី ឌិត ទីណា បាន​ថ្លែង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​វិស័យ​​ឯកជន ដើម្បីធានា​ថា ពូជ​ស្រូវ​សុទ្ធ​ដែល​ប្រជាកសិករ​ផលិត​បាន នឹង​មាន​ទីផ្សារ​ទទួល​ទិញ​យក​ទៅ​ដាំ​ដុះ​បន្ត​។

អង្គ​ប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស ដោយលោក ឌិត ទីណា ​ស្នើ​ឱ្យភាគី​ពាក់ព័ន្ធសិក្សា​​អំពីប្រភេទ​អង្ករ​ដែល​ជា​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​អន្ដរជាតិ ហើយ​ជំរុញ​ការ​ផលិត​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​។ ចំពោះ​ការងារ​នេះ លោក​ឧកញ៉ា ហ៊ុន ឡាក់ ​​បាន​ស្នើ​ដល់ឯកឧត្តមរដ្ឋមន្ដ្រី ​ជួយ​សម្រួល​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​កាត់​បន្ថយ​ចំណាយ និង​បង្កើន​ប្រាក់​ចំណេញ​កសិករ​ ក៏​ដូច​ជា​​ជំរុញ​ការ​នាំ​ចេញ​​ទៅ​កាន់​ទីផ្សារ​ដែល​មាន​សក្ដានុពល​ថ្មី​ៗ​បន្ថែម​ទៀត​៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print