ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តបម្រុងដឹកកូនចេញក្រៅហើយបានថយរថយន្តកិនកូនខ្លួនឯងអាយុ១ឆ្នាំ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៤៤៤ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ក្មេងស្រីដែលស្លាប់ ឈ្មោះ មៃ ហ័រ អាយុ១ឆ្នាំ ចំណែកឪពុកដែលជានាក់បើករថយន្តឈ្មោះ ជា ជុំ អាយុ៣៣ឆ្នាំ ។
សាក្សីនៅកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុឪពុងបំរុងបើករថយន្តឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2L-3949 នាំកូនតូច២នាក់ចេញទៅក្រៅ ភ្លាមនេះកូនបងម្នាក់បានបើកទ្វាចុះពីរថយន្តដោយមិនបានបិទទ្វារថយន្តវិញធ្វើឲ្យកូនតូចអាយុ១ឆ្នាំធ្លាក់ពីរថយន្តចូលក្រោមរថយន្តត្រូវបានឪពុកមិនបាន ចាប់អារម្មណ៍ក៏ថយរថយន្តកិនចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ៕ សុខា សែនជ័យ
...