ភ្នំពេញ ៖ មិត្តភ័ក្តិ២នាក់គ្រាដែលផឹកស៊ីជាមួយគ្នាហើយស្រវឹងខ្លាំងនោះបានផ្ទុះទំនាស់ជាពាក្យសំដីនិងឈានទៅប្រើហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងា្ខងចូលពេទ្យទាំងអស់គ្នា។
ហេតុការណ៍នេះកើតឡើងកាល កាលពីម៉ោង១និង៣០នាទីយប់ថ្ងៃទី២៦កក្កដា២០១៥ នៅមុខភោជនីយដ្ឋានតាបារាំងលក់គ្រឿងក្លែមគ្រប់មុខ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយក្រោយកើតហេតុជនទាំងពីរនាក់ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យហើយនៅពេលទៅដល់បាក់កណ្តាលផ្លូវមានម្នាក់លោតចេញពីម៉ូតូរ៉ឺម៉កគេចខ្លួនបាត់ នៅសល់តែម្នាក់គេដឹកបង្ហួសទៅមន្ទីរពេទ្យ ។
តាមប្រភពពីបុគ្គលិកលក់គ្រឿងក្លែមនៅហាងខាងលើ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះផានី អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្នុងហាងនេះដែរនោះបានសុំថៅកែ ដេកខាងក្រៅ១យប់ដោយដោយប្រាប់ថាជាប់រវល់ផឹកស៊ីជាមួយមិត្តភ័ក្តិដែលជាជាងជួសជុលរថយន្តស្នាក់នៅជាប់ផ្ទះគា្ន ។
ក្រោយមកមិនដឹងថាមានរឿងអ្វីនោះទេ ក៏ឮសំឡេងឈ្លោះប្រកែកគ្នាខ្លាំងៗ ហើយក្រោយមកស្រាប់តែមានអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលអោយរងរបួសទាំងសង្ខាងតែម្តង។
បុគ្គលិករូបនេះបានឲ្យដឹងទៀតថា ក្រោយពីវាយតប់គ្នាហើយពួកគេទាំង២នាក់ បានហៅរ៉ឺម៉កម៉ូតូដឹកទៅកាន់មន្ទីពេទ្យជាមួយគ្នាទៀត ប៉ុន្តែដល់ពាក់កណ្តាលផ្លូវមានបុរសដែលទំនងជារងរបួសស្រាល បានលោតចុះពីរ៉ឺម៉កម៉ូតូគេចខ្លួនបាត់តែម្តង ចំណែកអ្នករងរបួសធ្ងន់ត្រូវអ្នករត់រ៉ឺម៉កម៉ូតូដឹកបង្ហួសទៅកាន់មន្ទីពេទ្យព្រះកុសុមៈ៕ ប្រាថ្នា