ខ្សែប្រយុទ្ធបែលហ្ស៊ិក Lukaku រងរបួសម្តងទៀតមុន World Cup មកដល់

ចែករំលែក៖

ក្លិប Inter Milan បានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធ Romelu Lukaku បានរងរបួសសរសៃពួររបស់គាត់ម្តងទៀត បន្ទាប់ពីបានត្រលប់មកវិញក្នុងរយៈពេល២ខែនៅខាងក្រៅក្លិប Serie A ពោលគឺ៣សប្តាហ៍មុនពេលការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅប្រទេសកាតា។

Lukaku ដែលខ្ចីជើងនៅក្លិប Inter Milan ពី Chelsea បានត្រលប់ចូលលេងក្នុងការប្រកួតក្នុងពូល Champions League កាលពីសប្តាហ៍មុនទល់នឹងក្រុម Viktoria Plzen ដែលគាត់បានស៊ុតបញ្ចូលទី ហើយបានលេងក្នុងការប្រកួត Serie A កាលពីចុងសប្តាហ៍ជាមួយក្រុម Sampdoria ដោយបានបង្ហាញខ្លួនលើទីលានត្រឹមរយៈពេល២៩នាទី

ក្លិប Inter Milan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាព្រឹកនេះ Romelu Lukaku បានទទួលការធ្វើតេស្តនៅវិទ្យាស្ថានHumanitas ក្នុងទីក្រុង Rozzano ពួកគេបានបង្ហាញថា កីឡាករបែលហ្ស៊ិករូបនេះបានទទួលរងនូវភាពតានតឹងយ៉ាងខ្លាំងនៅក្នុងសរសៃពួរខាងឆ្វេងរបស់គាត់។ ស្ថានភាពរបស់គាត់នឹងត្រូវបានវាយតម្លៃឡើងវិញក្នុងរយៈពេល២៣ថ្ងៃ

Lukaku គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់បែលហ្ស៊ិក ដោយស៊ុតបាន៦៨គ្រាប់ក្នុង ១០២ប្រកួត។ ប៉ុន្តែការរងរបួសកជើងនៅចុងរដូវកាលមុន និងបញ្ហាសរសៃពួរបានរារាំងគាត់មិនឱ្យលេងក្នុងការប្រកួត៥ក្នុងចំណោមការប្រកួតនៅ Nations League ចំនួន៦របស់ពួកគេ ខណៈដែលបែលហ្ស៊ិកបានអវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

 គួរបញ្ជាក់ថា ក្រុមខ្លាំងបែលហ្ស៊ិកដែលជាប់ចំណាត់ថ្នាក់លេខ២ក្នុងពិភពលោក ស្ថិតក្នុងពូល F នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនជាមួយកាណាដានៅថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់មកប្រកួតជាមួយម៉ារ៉ុក និងក្រុមជើងឯករងឆ្នាំ២០១៨ក្រូអាត ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print