តម្លៃប្រេងម៉ាស៊ូតធ្លាក់៥០រៀលក្នុង១០ថ្ងៃបន្ទាប់នេះ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​រសៀលថ្ងៃ​នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតារក្សាតម្លៃនៅដដែល ៤,២៥០រៀល ,ខណៈប្រេងម៉ាស៊ូតធ្លាក់ថ្លៃ(៥០រៀល)ដូច្នេះ​ត្រូវលក់ ៥,១៥០រៀលក្នុង១លីត្រ។

​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី១០ ខែវិច្ឆិកា​​​​​​ ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៤.៥១៩រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៥.៤១៩រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។

​សូមជម្រាបថា​ ពាក់ព័ន្ធ​នឹង​បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី​ជួយ​សម្រួល់​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ដដែល នៅក្នុង​១​លីត្រផងដែរ។

...

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.២៥០​រៀលដដែល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃឡេីង​ ៥.២១៥រៀល ក្នុង​១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print