ក្លិប Atletico Madrid បានអះអាងថា ខ្សែប្រយុទ្ធ Alvaro Morata បានរងរបួសកជើងក្នុងការចាញ់ នៅLa Liga ៣–២ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Cadiz ដែលធ្វើឱ្យខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះមានពេលត្រឹមតែ៣សប្តាហ៍ដើម្បីជាសះស្បើយមុនពេលការប្រកួត World Cup នៅកាតាចូលមកដល់។
Morata គឺជាខ្សែប្រយុទ្ធសំខាន់របស់អេស្ប៉ាញ ហើយបានស៊ុតបញ្ចូលទីបាន២៧គ្រាប់ក្នុងការបង្ហាញខ្លួន៥៧លើកសម្រាប់ម្ចាស់ជើងឯកពិភពលោកឆ្នាំ២០១០។
ក្លិប Atletico Madrid បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “Alvaro Morata កំពុងទទួលរងការហើមជាលិកាទន់នៅក្នុងកជើងរបស់គាត់។ នេះបើយោងតាមការធ្វើតេស្តវេជ្ជសាស្រ្តដែលគាត់បានធ្វើនៅព្រឹកថ្ងៃអាទិត្យ” ។
ក្លិបបន្តថា “ខ្សែ ប្រយុទ្ធ អន្តរជាតិ អេស្ប៉ាញ Alvaro Morata ត្រូវ បាន ប្តូរ ចេញ ក្រោយ លេង បាន តែ១០ នាទី ក្នុង ការ ប្រកួតកាល ពី ថ្ងៃ សៅរ៍ ក្នុង ការប៉ះគ្នាជាមួយក្រុម Cadiz ហើយ ការ វិវត្ត នៃ ភាព មិន ស្រួល របស់ គាត់ នឹង ធ្វើ ឱ្យ គាត់ ត្រលប់ មកក្រុម វិញ”។
អេស្ប៉ាញដែលស្ថិតក្នុងពូល E ក្នុងព្រឹត្តិការណ៍ World Cup ជាមួយអាល្លឺម៉ង់, កូស្តារីកា និងជប៉ុន មិនទាន់ប្រកាសពីក្រុមចុងក្រោយរបស់ពួកគេសម្រាប់ការប្រកួតនេះទេ។ ក្រុមអេស្ប៉ាញនឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកាទល់នឹងកូស្តារីកា ៕ (រូបភាព ៖ Reuters/CNA)