តោះស្វែងយល់បន្តិចអំពីន័យនៃពាក្យបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ : «ទូរគមនាគមន៍» ដែលភាសាអង់គ្លេសហៅថា Telecommunication សំដៅដល់ការបញ្ជុនស៊ីញ៉ាល់ព័ត៌មាន (ការសន្ទនាទូរស័ព្ទ ការបញ្ជូនសារសំឡេងឬអត្ថបទ ការបញ្ជូនវីឌីអូ ឬរូបភាព។ល។) តាមរយៈប្រភេទនានានៃបច្ចេកវិទ្យា នៅលើបណ្តាញខ្សែ (កាប្លិ៍ទង់ដែង ‘ សសៃកាប្លី៍គូ ឬសសៃកាប្លិ៍កូអាក់ស្យាល់’ ឬកាប្លិ៍អុបទិក) រលកអាកាសវិទ្យុ (វិទ្យុុម៉ៃក្រូវេវ ឬផ្កាយរណប) ឬប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិកដទៃទៀត។

«ប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិក» ដែលភាសាអង់គ្លេសហៅថា Electromagnetic System សំដៅដល់ប្រព័ន្ធទាំងឡាយណាដែលទាក់ទងនឹងអន្តរកម្មនៃចរន្តអគ្គិសនីឬដែនអគ្គិសនី និងដែនម៉ាញ៉េទិក។

«ព័ត៌មានវិទ្យា» ដែលភាសាអង់គ្លេសហៅកាត់ថា IT (Information Technology) សំដៅដល់ការប្រើប្រាស់កុំព្យូទ័រ ការផ្ទុក ការតភ្ជាប់គ្នាជាបណ្តាញ និងឧបករណ៍រូបសាស្រ្តដទៃទៀត ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការ ដើម្បីបង្កើត ដំណើរកា ផ្ទុក រក្សាសន្តិសុខ និងការផ្លាស់ប្តូររាលទម្រង់នៃទិន្នន័យអេឡិកត្រូនិក។

«បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន» ដែលភាសាអង់គ្លេសហៅថា Information and Communication Technology (ICT) សំដៅដល់ការពង្រីកន័យនៃពាក្យព័ត៌មានវិទ្យា (IT) ឬបច្ចេកវិទ្យាព័ត៌មាន ដែលដើរតួនាទីនៃគមនាគមន៍រួមគ្នាមួយប្រភេទ និងការបូកបញ្ចូលគ្នារវាងទូរគមនាគមន៍ (រួមមានបណ្តាញខ្សែទូរស័ព្ទ និងបណ្តាញឥតខ្សែ និង/ឬបណ្តាញចល័ត) និងកុំព្យូរទ័រ (IT) ដូចជាសុហ្វវ៉ែរ ឧបករណ៍កណ្តាល ការផ្ទុក និងសោតទស្សន៍ ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានលទ្ធភាពលុកចូលទៅប្រើប្រាស់ ផ្ទុក បញ្ជូន ស្វែងយល់ និងរៀបចំព័ត៌មាន។

«សោតទស្សន៍» ដែលភាសាអង់គ្លេសហៅដា Broadcasting សំដៅដល់ការចែកចាយអូឌីយ៉ូ (សំឡេង) ឬមាតិការវីឌីអូ (សំឡេងនិងរូបភាព) ទៅឲ្យទស្សនិកជនគ្រប់ទិសទី តាមរយៈមធ្យោបាយគមនាគមន៍អេឡិកត្រូនិក ប៉ុន្តែជាប្រភេទការប្រើប្រាស់តែមួយគត់គឺវិសាលគមន៍អេឡិកត្រូនិក នៅក្នុងផ្លូវមួយពីមួយកន្លែងទៅពហុកន្លែង(ច្រើនកន្លែង)។ និយាយឲ្យខ្លី គឺជាការផ្សាយវិទ្យុ និងទូរទស្សន៍។

«Audiovisual » សំដៅដល់មធ្យោបាយអេឡិកត្រូនិកដែលដំណើរការទាំងសូរសំឡេងនិងឧបករណ័មើលឃើញ ដូចជាការបញ្ចាំងកាសែតស្លាយ ហ្វីលភាពយន្ត កម្មវិធីទូរទស្សន៍ សន្និសិទ កម្មវិធីផ្សាយសាសនា និងការផ្សាយផ្ទាល់ផលិតកម្មល្ខោនឬភាពយន្ត។ល។

«បច្ចេកវិទ្យាឌីជីថល» ដែលភាសាអង់គ្លេសហៅថា Digital Technology សំដៅដល់ឧបករណ៍អេឡិកត្រូនិក ប្រព័ន្ធ គ្រឿងបរិក្ខារ និងប្រភព ដែលបង្កើត ផ្ទុក ឬដំណើរការទិន្នន័យ។ ឧទាហរណ៍ច្បាស់ដែលយើងកំពុងស្គាល់ដូចជា បណ្តាញផ្សព្វផ្សាយសង្គម (ហ្វេសបុក។ល។) ហ្គេមអនឡាញ ពហុមធ្យោបាយផ្សព្វផ្សាយ និងទូរស័ព្ទចល័ត។ ការសិក្សាអំពីឌីជីថល គឺជាប្រភេទនៃការសិក្សានូវអ្វីដែលប្រើប្រាស់បច្ចេកវិទ្យា។

ចុះអ្វីទៅជា «ឌីជីថលកម្ម» ដែលភាសាអង់គ្លេសហៅថា Digitalisation ? សំដៅដល់ដំណើរកាេនៃការផ្លាស់ប្តូរព័ត៌មានទៅជាទម្រង់ឌីជីថល (ពោលគឺការដែលអាចអានបានដោយកុំព្យូទ័រ)ឦ លទ្ធផលគឺជាតំណាងឲ្យកម្មវុត្ថុ រូបភាព សូរសំឡេង ឯកសារ ឬស៊ីញ៉ាល់ (ជាអាន់ណាឡូកស៊ីញ៉ាល់) ដែលអាចទទួលបានតាមរយៈការបង្កើតជាសេរ៉ីនៃលេខដែលពិពណ៌នានូវបង្គុំដាច់ៗពីគ្នានៃចំណុចជាច្រើន ឬនិមិត្តសញ្ញាតំណាង។ ជាលទ្ធផលគេហៅថាតំណាងឌីជីថល ឬឲ្យច្បាស់ជាងនេះទៀតគឺរូបភាពឌីជីថល សម្រាប់ជាកម្មវតហថុ និងទម្រង់ឌីជីថល សម្រាប់ស៊ីញ៉ាល់។ នៅក្នុងការអនុវត្តទំនើប ទិន្នន័យឌីជីថលមានទម្រង់ជាលេខគោលពីរ (0,1) ដែលសម្របសម្រួលដំណើរការដោយកុំព្យូទ័រឌីជីថល និងប្រតិបត្តិការផ្សេងទៀត ប៉ុន្តែការបំប្លែងឌីជីថលមានន័យថា “ការបំប្លែងសម្ភារៈប្រភពអាណាឡូកទៅជាទម្រង់លេខ”។ ប្រព័ន្ធទសភាគ ឬប្រព័ន្ធលេខផ្សេងទៀតអាចត្រូវបានប្រើជំនួសវិញ៕

...

ដោយ : អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print