សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលយកសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងការធ្វើដំណើរទូរទស្សនកិច្ចទៅកាន់ប្រទេសនេះនាពេលខាងមុខ។

ការទទួលយកសំណើរនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចតេជោបានជួបសន្ទនាតាមទូរសព្ទជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានចេញផ្សាយ។
សម្តេចតេជោនាយកដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់ សម្តេច ផ្ទាល់បាន បង្ហាញថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ។ សម្តេចតេជោ នាយកដ្ឋមន្រ្តី បញ្ជាក់ថាកម្ពុជាផ្ដល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធីនិង សង្ឃឹមថាភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវស្ថិរភាព បូរណភាពទឹកដីសុខសន្តិភាព និងការអភិវឌ្ឍន៍។
លោកប្រធានាធិបតី ហ្វែលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមាន បំណងផ្តល់ជំនួយខាងដោះមីននេះ។ លោកប្រធានាធិបតី បានឯកភាពចំពោះការតែងតាំង ឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។ ប្រធានាធិបតី ហ្ស៊ូលឡិនស្ដី ក៏បានអញ្ជើញ សម្តេចតេជោនាយកដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប។

ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន ប្រធានាធិបតី ហែលឡិនស្គី បានកត់សម្គាល់ដោយការពេញ ចិត្តនិងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍ទាំងបីរបស់អាស៊ាន គាំទ្រ ដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញ មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ។ ប្រធានាធិបតី បានស្នើសុំ ថ្លែងសន្ទកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការ ចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយ ប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ាននេះ។

នៅចុងបញ្ចប់កិច្ចសន្ទនា សម្តេចតេជោនាយកដ្ឋមន្ត្រី បានទទួលយកសេចក្ដីអញ្ជើញ- សម្តេច ទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលវេលាសមស្រប ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print