ក្រសួង​ទេសចរណ៍​៖​ ស្វាគមន៍ការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ LAO AIRLINES ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ពីទីក្រុងលួងប្រាបាងមកកាន់ខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃពុធទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​បានចេញសេចក្តីជូនដំណឹងលេខ ៤២៨ សជណ.អអទ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍​ ស្វាគមន៍ការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ LAO AIRLINES ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីក្រុងលួងប្រាបាងមកកាន់ខេត្តសៀមរាប។

ជាក់ស្ដែង​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ខាងលេីនេះ​ បានបញ្ជាក់ថា​ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាមានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងដល់ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ សាធារណជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់ជ្រាបថា ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៏ CLMV លើកទី៦ ចាប់ពីថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប គណៈប្រតិភូឡាវដឹកនាំដោយ លោកជំទាវ SUANESAVANH VIGNAKET រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និង ទេសចរណ៍ឡាវ បានអញ្ជើញចូលរួមតាមរយៈជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines) ដើម្បីអបអរសាទរការចាប់ផ្ដើមហោះហើរត្រង់ឡើងវិញពីទីក្រុងលួងប្រាបាង មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្នុង ១ សប្តាហ៍មាន ៣ជើង រៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ការជំរុញជើងហោះហើរឡើងវិញជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងតំបន់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសបើក វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ដែលបានស្នើប្រទេសសមាជិកអាស៊ានពិចារណា បើកឡើងវិញនៃវិស័យទេសចរណ៍ ដោយចាប់ផ្តើមពីការជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ាន។

...

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៏សូមអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ សំដៅទាក់ទាញទេសចរអន្តរជាតិពីប្រទេសឡាវឱ្យមកទស្សនា “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយះ ផ្ដល់ភាពកក់ ក្ដៅ – សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើន៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print