រុស្ស៊ី អ៊ុយក្រែន ដោះដូរឈ្លើយសឹក ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា នៅថ្ងៃទី៣ខែវិច្ឆិកា ប្រទេសទាំងពីរបានសម្រេចដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំបំផុត រវាងប្រទេសទាំងពីរ ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «ក្រោយការចរចារ ឈ្លើយសឹក ១០៧នាក់របស់រុស្ស៊ីដែលអ៊ុយក្រែនចាប់បានត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ។ យន្តហោះមួយគ្រឿងរបស់កម្លាំងទាហានអាកាស រុស្ស៊ីបានបញ្ជូនទៅទទួលឆ្លើយសឹករបស់រុស្ស៊ី ។ ទាហានទាំងនោះ ត្រូវបានត្រួតពិនិត្យ សុខភាព និងស្មារតី ។
តាមការលើកឡើងរបស់មេដឹកនាំនៅក្នុងតំបន់ Donetsk (DPR) លោក Denis Pushilin បានឲ្យដឹងថា មានទាហាន៦៥នាក់នៅក្នុងតំបន់នេះត្រូវបានអ៊ុយក្រែនចាប់ខ្លួន។ លោកបានចោទប្រកាន់អ៊ុយក្រែន ពីការឃុំខ្លួនប៉ះពាល់ដល់សុខភាពរបស់ទាហានទាំងនោះ។
ចំណែកអ៊ុយក្រែនវិញ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak ក៏បានបញ្ជាក់ផងដែរថា ទាហានអ៊ុយក្រែន រងរបួសធ្ងន់នៅ Mariupol ដោយរលាក់នៅដៃនិងជើង ។ លោកបញ្ជាក់ទៀតថា ទាហានអ៊ុយក្រែន៧៤នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាព ហើយទាហានទាំងនោះត្រូវបានចាប់ខ្លួននៅក្នុងរោងចក្រដែកថែម៕

...

រូប​ថត​ :​ dantri.com.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print