ភ្នំពេញ : លោក ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយកស្តីទី អគ្គ នាយកដ្ឋានភស្តុភារ -ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយក នាយកដ្ឋានហិរញ្ញវត្ថុ ថ្លែងថាៈ ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធិកម្ម នីតិវិធីអនុវត្តថវិកា រជ្ជទេយ្យ បុរេប្រទាន និងការទូទាត់ត្រង់” ពិតជាមានសារៈ សំខាន់សម្រាប់នាយទាហានទទួលបន្ទុក ហិរញ្ញវត្ថុ តាមបណ្ដាកងឯកភាពនានានៃកងយោធពលខេមរភូមិន្ទុ យកទៅអនុវត្តដោយរលូន ប្រកបដោយតម្លាភាព ក្នុងការទូទាត់សម្រាប់ចំណាយ បម្រើឱ្យការអនុវត្ត គ្រប់កិច្ចការ ដែលទាក់ទងនិងថវិកា។ លោកឧត្តមសេនីយ៍ឯក លី កុសល ថ្លែងដូច្នេះ នៅក្នុងពិធីពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “នីតិវិធីនៃការរៀបចំថវិកាសមិ ទ្ធកម្ម នីតិវិធីអនុវត្តថវិកា រជ្ជទេយ្យ បុរេប្រទាន និងការទូទាត់ត្រង់”ប្រព្រឹត្តទៅនៅថៃ្ងព្រហស្បតិ៍-សុក្រ ១០-១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៣- ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ នាសណ្ឋាគារ កំពតឌីយ៉ាម៉ង់ខេត្តកំពត ។
លោក ឧត្តមសេនីយ៍ឯក អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋាន ភស្តុភារ -ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បន្តទៀតថាៈ ហេតុអ្វី បានជាយើងរៀបចំសិក្ខា សាលាបែបវិបស្សនានៅទីនេះ? ។ ព្រោះថាយើងចង់ឲ្យសិក្ខាកាមអាច ដកខ្លួនផ្តាច់ពីការងារប្រចាំ ថ្ងៃ ផ្សាភ្ជាប់ទៅនឹងបរិយាកាសថ្មីនៃទឹកដីខេត្តកំពត មានអារម្មណ៍ល្អ រីករាយ ជ្រះថ្លា ក្នុងការទទួលយកចំណេះដឹងពីបទឧទ្ទេសនាមរបស់គ្រូ ដើម្បីដកពិសោធន៍ រៀនសូត្រយកទៅបំពេញ ការងារបានល្អនៅតាមកងឯកភាពរបស់ខ្លួន ។ គ្រប់ៗគ្នាមុខជាបានជ្រាបស្រាប់ហើយអំពីស្ថានភាព ជំនឿចិត្ត និងភាពងាយស្រួលនៃការបំពេញការងារ នូវមុននិងក្រោយ ទទួលបានការបណ្តុះ បណ្តាល ។ នេះជាការបញ្ជាក់ អំពីគុណប្រយោជន៍នៃការបណ្តុះ បណ្តាល ដែលផ្តល់ផលប្រយោជន៍ជាបន្ត បន្ទាប់ ។ ផែនការកសាងសមត្ថភាពនេះ ក្រសួងការពារជាតិតែងតែអនុវត្តបានល្អ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គ ភាពពាក់ព័ន្ធ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះផែនការ មេ៥ឆ្នាំ រំកិល ចូលរួមអនុវត្តតាមការជូនដំណឹងរបស់អគ្គលេខា ធិការដ្ឋាន ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធា រណៈ បានល្អយ៉ាងទៀតទាត់ជានិច្ច ។ ក្នុងនោះផងដែរ លោកអគ្គនាយកស្ដីទី បានសង្កត់ធ្ងន់ថាៈ សម្រាប់រយៈពេលរៀនសូត្របញ្ចប់ទៅនេះ សិក្ខាកាមទទួលបាននូវបទឧទ្ទេសនាម ទាំងបីប្រធានបទ ប្រកបដោយចំណេះ ដឹងនិងបទពិសោធន៍ លើការងាររៀបចំថវិកាសមិទ្ធកម្ម ការ ងារ អនុវត្តថវិកាក៏ដូចជាការងាររជ្ជទេយ្យ បុរេប្រទាន និងការទូទាត់ត្រង់ ដែលសុទ្ធសឹងជា ចំណេះដឹងនិងបទពិសោធន៍យ៉ាងសំខាន់ លើការងាររដែលត្រូវអនុវត្តប្រចាំថ្ងៃដើម្បីរួមចំណែកលើក កម្ពស់អភិបាលកិច្ចល្អ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ដោយសារមានការគាំទ្រនិងកិច្ចសហការល្អ រវាងក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ធ្វើឲ្យការរៀបចំកម្ម វិធីសិក្សាបែបវិបស្សនានេះ ទទួលបានលទ្ធផលផ្លែផ្ការីក ចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ ជម្រុញអនុវត្តគោលដៅកែទម្រង់ការងារហិរញ្ញវត្ថុ កាន់តែស៊ីជម្រៅ ប្រកប ដោយតម្លាភាព គណនេយ្យភាព សង្គត៌ភាព និងប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម បានថ្លែងអំណរគុណជាអនេកកប្បការចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមកម្មវិធីបណ្តុះបណ្តាល ចំពោះក្រុម ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការ ពារជាតិ ចំពោះការរៀបចំនិងការសម្របសម្រួល និងថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេសអគ្គ លេខាធិការដ្ឋានដឹក នាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានជួយគាំទ្រ ឧបត្ថម្ភថវិកា និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ដំណើរការរៀបចំវគ្គបណ្តុះ បណ្តាលនេះឡើងប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជាទីគាប់ចិត្ត ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក លី កុសល បានថ្កោល ទោស ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការប្រឆាំងនឹង រាជរដ្ឋាភិបាលស្រប ច្បាប់ និងការប្រមាថចំពោះព្រះមហាក្សត្រ នាពេលថ្មីៗនេះ ។ លោក ចាត់ទុកថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ទណ្ឌិត សម រង្ស៊ី ជាមេក្រុមឧទ្ទាម ជាពូជក្បត់ជាតិបីជំនាន់ ផងដែរ ៕
ដោយ : សហការី