រៀបការអាក្រាតកាយគឺពេញនិយមបំផុតនៅក្នុងតំបន់អឺរ៉ុបអាមេរិក ប៉ុន្តែមិនដែលកើតឡើងនៅក្នុងប្រទេសតំបន់អាស៊ីនោះឡើយ ដោយសារតែប្រពៃណីទំនៀមទម្លាប់នៅក្នុប្រទេសអាស៊ីតឹងតែង មិនអនុញ្ញាត្តិឲ្យស្ត្រីបញ្ចេញសាច់នៅទីសាធារណនោះឡើយ ជារឿងអសីលធម៌ ប៉ះពាល់ដល់ភាពរមទមរបស់ស្ត្រី។ ចំពោះប្រទេសលោកខាងលិចវិញ អាក្រាតកាយជារឿងធម្មតាទៅហើយខ្លះទៀតអាក្រាតកាយទាំងស្រុងធ្វើបាតុកម្មទៀតផង។
ចំណុចទាំងនោះហើយបានធ្វើឲ្យគូស្វាមីភរិយាវ័យក្មេងនៅក្នុងប្រទេសចិនរៀបការអាក្រាតកាយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលថ្មីៗនេះ គូស្នេហ៍វ័យក្មេងមួយគូបានសម្រេចរៀបការអាក្រាតកាយ ដោយយកតម្រាប់តាមខ្សែភាពយន្ដ អវតា ដោយរៀបការនៅកណ្ដាលព្រៃជុំវិញខ្លួនមានតែធម្មជាតិស្រស់បំព្រង ។
ភាគច្រើនស្ដ្រីដែលជិតដល់ថ្ងៃរៀបការបានចំណាយពេលជាច្រើនថ្ងៃសម្រាប់ជ្រើសរើសសម្លៀកបំពាក់អាពាហ៍ពិពាហ៍ថាតើមួយណាដែលស័ក្ដិសមនឹងខ្លួន ឬសម្លៀកបំពាក់ដែលមានតម្លៃថ្លៃជាងគេ។ បញ្ហាខាងលើនេះមិនបានធ្វើឱ្យគូស្នេហ៍មួយគូនេះចាប់អារម្មណ៍នោះឡើយ ដោយពួកគាត់សម្រេចរៀបការអាក្រាតកាយនៅកណ្ដាលព្រៃ មានតែស្បៃគ្របមុខសម្រាប់សម្គាល់កូនក្រមុំប៉ុណ្ណោះ ។ កូនកំឡោះឈ្មោះ Cai Yuan អាយុ៣១ឆ្នាំ និងកូនក្រមុំឈ្មោះ Hsin Han អាយុ២៩ឆ្នាំ ។
គូស្នេហ៍នេះបានសម្រេចរៀបការតាមលក្ខណធម្មជាតិ ប៉ុន្ដែក៏មានចំណុច ពិសេសចាប់អារម្មណ៍ ដោយអ្នកទាំង២បានសម្រេចជ្រើសរើសយកព្រៃធម្មជាតិ ដែលមានទេសភាពស្រស់ស្អាតហើយ ថែមទាំងរៀបចំខ្លួនធ្វើដូចជាតួឯកក្នុងខ្សែភាពយន្ដអវតា។ អ្នកទាំង២បានពឹង ពាក់មិត្ដភក្ដិអ្នកឯកទេសតុបតែងមុខមាត់ និងអ្នកឯកទេសថតរូបដើម្បីផ្ដិតយកទិដ្ឋភាពថ្ងៃរៀបអាពាហ៍ពិពាហ៍អាក្រាតកាយរបស់ពួកគេ ។
គូស្នេហ៍ខាងលើបានរៀបរាប់ឱ្យដឹងថា «យើងខ្ញុំចង់ធ្វើរឿងរ៉ាវដែលគូស្នេហ៍ណាមួយមិនទាន់ធ្វើ។ យើងមានរូបភាពដ៏ស្រស់ស្អាតនៅទីកន្លែងមានធម្មជាតិស្រស់បំព្រងក្នុងស្ថានភាពអាក្រាតកាយទាំងស្រុង ។ យើងគ្មានអ្វីដែលត្រូវខ្មាស់អៀននោះឡើយ ទាំងនេះគឺជាធម្មជាតិនិងចំណូលចិត្ដរបស់យើង»។
ប៉ុន្ដែក្រោយពេលដែលអាល់ប៊ុមរូបភាពអាក្រាតកាយនៅកណ្ដាលព្រៃរបស់អ្នកទាំង២បានផ្សព្វផ្សាយពាសពេញលើប្រព័ន្ធអ៊ីនធើណេត អាចធ្វើឱ្យអ្នកទាំង២ ត្រូវទៅក្រេបទឹកឃ្មុំនៅក្នុងគុកដោយសារតែសកម្មភាពបែបនេះត្រូវបានគេចាត់ទុកថា បំពានវប្បធម៌ប្រពៃណីទំនៀម ទម្លាប់ផូរផង់របស់ចិន ។
គួរបញ្ជាក់ផងដែរថា ការរៀបការអាក្រាតកាយនៅចិនចាប់ផ្ដើមពីឆ្នាំ២០០៨ ដោយអ្នកដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត គេហទំព័រសង្គម ។ ស្ថានភាពនោះបានបង្កឱ្យមានវិវាទយ៉ាងខ្លាំងនៅក្នុងសង្គមយុវវ័យចិនដោយមានខ្សែភាពយន្ដជាច្រើនត្រូវបានផ្សព្វផ្សាយ ។
រៀបការអាក្រាតកាយនៅក្នុងប្រទេសចិន ជារឿងមួយដ៏កម្រដោយច្បាប់មិនអនុញ្ញាត ពិសេសគឺទំនៀមទម្លាប់ប្រពៃណីចិនដាក់គំនាបយ៉ាងខ្លាំងទៅលើស្ដ្រី ។ ស្ដ្រីខ្លះសូម្បីតែស្លៀកពាក់ស៊ីចស៊ីនៅទីសាធារណៈក៏មិនហ៊ានផងខ្លាចរងការរិះគន់ ។ ចំណែកនៅបេក្ខបច្ចឹមប្រទេស ការរៀបការតាមបែបធម្មជាតិគឺរៀបការអាក្រាតកាយបានក្លាយទៅជារឿងធម្មតាទៅហើយ ដោយសកម្មភាពទាំងនោះមិនបានខុសទៅនឹងច្បាប់នោះឡើយ ៕
ប្រែសម្រួល៖ សាធី