ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ *ឯម កុសល* ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពី *ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ* ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី *ជីវ សេងរស់* ឋានៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រើវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់ ស្រី០១នាក់÷
១.ឈ្មោះ *ស្រ៊ីម សុភ័ក្រ* ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម *ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៩កញ្ចប់* ។
២.ឈ្មោះ *ឌៀ រដ្ឋបញ្ញា* ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៣.ឈ្មោះ *ហ៊ីម រ៉ហ្វីលី* ភេទស្រី អាយុ ២៩ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ *ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់។
ដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ២០កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
ករណីនេះ ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកំពុងចងក្រងសំណុំរឿងតាមនិតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕ ដោយ៖វណ្ណៈ