នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្រើនរំលឹកមន្រ្តីគណបក្សប្រជាជន សកម្មចុះជាប់មូលដ្ឋាន ដើម្បីស្វែងយល់ពីជីវភាពនិងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានក្រើនរំលឹកដល់មន្រ្តីគណបក្សប្រជាជន ត្រូវសកម្មចុះជាប់មូលដ្ឋានដើម្បីស្វែងយល់ពីជីវភាព និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ។

ការក្រើនរំលឹករបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា និងដាក់ចេញទិសដៅភារកិច្ចខែវិច្ឆិកា ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សស្រុកពារាំង នាព្រឹកថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សស្រុកពារាំង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមការងារ ក៏ដូចជាអាជ្ញាធរដែនដី ដែលកន្លងមកបានខិតខំបំពេញការងារតាមតួនាទី ប្រកបដោយគុណភាព បង្កើនបានការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយនោះ លោប្រធានក្រុមការងារ ក៏បានផ្ដាំផ្ញើដល់សមាជិកអង្គពិធីបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ការពារស្ថិរភាពនយោបាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ការជួញដូរប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print