បញ្ជីឈ្មោះកីឡាករដែលមានរបួស ឬសង្ស័យថាមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួត World Cup ឆ្នាំនេះ

ចែករំលែក៖

ស្របពេលដែលការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំនេះខិតជិតមកដល់ កីឡាករក្នុងក្រុមជម្រើសជាតិមួយចំនួនកំពុងញុំាញីដោយបញ្ហារបួស និងអាចខកខានការបង្ហាញខ្លួនឲ្យជម្រើសជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍ខាងលើដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ 

 ខាង ក្រោម នេះ គឺ ជា បញ្ជី ឈ្មោះ កីឡាករ ដែល ត្រូវ បាន បដិសេធ មាន ការ សង្ស័យមិនអាចបង្ហាញខ្លួនបាន សម្រាប់ ព្រឹត្តិការណ៍ World Cup ដោយសាររបួស។

 . Paul POGBA (បារាំង) Pogba បានរងរបួសជង្គង់របស់គាត់នៅមុនបើករដូវកាល ហើយបានទៅព្យាបាលកាលពីខែកញ្ញាដើម្បីជួសជុលរបួសរបស់គាត់។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានបន្តការហ្វឹកហាត់ឡើងវិញ ប៉ុន្តែនៅថ្ងៃទី៣១ ខែតុលា ភ្នាក់ងាររបស់គាត់បាននិយាយថា ខ្សែបម្រើរូបនេះនឹងមិនត្រលប់មកលេងឱ្យ Juventus ឬលេងឲ្យម្ចាស់ការពារជើងឯកពិភពបារាំងលោកមុនការប្រកួត World Cup នោះទេ។

. N’GOLO KANTE (បារាំង) ខ្សែបម្រើរបស់ Chelsea រូបនេះបានទទួលរងនូវការធ្លាក់ចុះនៅក្នុងការស្តារឡើងវិញពីរបួសសរសៃពួរដែលបានដាក់កម្រិតគាត់ក្នុងការបង្ហាញខ្លួនចំនួន២លើកក្នុងរដូវកាលនេះ។ គាត់នឹងត្រូវអវត្តមានរយៈពេល៤ខែបន្ទាប់ពីទទួលការវះកាត់។

. REECE JAMES (អង់គ្លេស) ខ្សែការពារស្តាំវ័យ២២ឆ្នាំរូបនេះបានរងរបួសជង្គង់របស់គាត់ក្នុងការប្រកួត Champions League របស់ Chelsea ទល់នឹង AC Milan ក្នុងខែតុលា ហើយមើលទៅប្រាកដណាស់ថា នឹងខកខានការប្រកួតនៅប្រទេសកាតាបន្ទាប់ពីត្រូវបានដកចេញអស់រយៈពេល៨សប្តាហ៍។

 . DIOGO JOTA (ព័រទុយហ្គាល់) ខ្សែប្រយុទ្ធ Liverpool នឹងខកខានការប្រកួតដោយសារតែរបួសកំភួនជើងក្នុងការយកឈ្នះManchester City ប៉ុន្តែអ្នកចាត់ការក្លិបលោក Juergen Klopp បាននិយាយថា គាត់នឹងមិនទាមទារការវះកាត់ទេ។

 . PEDRO NETO (ព័រទុយហ្គាល់) ខ្សែបម្រើស្លាប Wolverhampton Wanderers វ័យ២២ឆ្នាំរូបនេះនឹងទទួលការវះកាត់របួសកជើងពេលប៉ះ West Ham United ក្នុងខែតុលា។

 . BOUBACAR KAMARA (បារាំង) ខ្សែបម្រើ Aston Villa បានរងរបួសសរសៃពួរជង្គង់កាលពីខែកញ្ញា ដែលនឹងធ្វើឱ្យគាត់អវត្តមានរហូតដល់ការប្រកួតបាល់ទាត់ពិភពលោក។

. ARTHUR MELO (ប្រេស៊ីល) ខ្សែបម្រើខ្ចីជើងរបស់ Liverpool បានរងរបួសសាច់ដុំក្នុងការប្រកួត Champions League ជាមួយ Rangers ក្នុងខែតុលា។

. JESUS ‘TECATITO’ CORONA (ម៉ិកស៊ិក) ខ្សែបម្រើស្លាបរបស់ក្រុម Sevilla រូបនេះបានរងរបួសបាក់កជើងខាងឆ្វេងខណៈដែលគាត់កំពុងហ្វឹកហាត់ជាមួយក្លិប La Liga កាលពីខែសីហា ហើយបានទទួលការវះកាត់។ កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើស៣១នាក់ដំបូងរបស់គ្រូបង្វឹកម៉ិកស៊ិកលោក Gerardo Martino ប៉ុន្តែគ្រូបង្វឹក Sevilla លោកJorge Sampaoli បាននិយាយថា គាត់អាចត្រលប់មកហ្វឹកហាត់វិញត្រឹមខែធ្នូប៉ុណ្ណោះ។

 . BEN CHILWELL (អង់គ្លេស) ខ្សែការពារឆ្វេង Ben Chilwell បានរងរបួសសរសៃពួរអំឡុងពេលបន្ថែមម៉ោងក្នុងការប្រកួតChampions League របស់ Chelsea លើក្រុម Dinamo Zagreb លោក Graham Potter អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវបាននិយាយថាវាមើលទៅមិនវិជ្ជមានទេ ប៉ុន្តែវាជាការរបួសសរសៃពួរ។ យើងនឹងត្រូវស្កេន ហើយមើលថាតើវាជាអ្វី

១០. SON HEUNG-MIN (កូរ៉េខាងត្បូង) ខ្សែប្រយុទ្ធ Son Heung-min របស់ក្លិប Tottenham Hotspur បានរងរបួសផ្ទៃមុខបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយ Chancel Mbemba អំឡុងពេលការប្រកួត Champions League ទល់នឹងក្រុមOlympique de Marseille ក្លិប Spurs បានអះអាងថា ខ្សែប្រយុទ្ធរូបនេះនឹងធ្វើការវះកាត់ពីការបាក់ឆ្អឹងជិតភ្នែក។

១១. ROMELU LUKAKU (បែលហ្ស៊ិក) ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Inter Milan បានរងរបួសសរសៃពួររបស់គាត់ម្តងទៀត បន្ទាប់ពីបានត្រលប់មកវិញបន្ទាប់ពីសម្រាករយៈពេល២ខែ។

១២. PAULO DYBALA (អាហ្សង់ទីន) គ្រូបង្វឹកក្រុម AS Roma លោក Jose Mourinho បាននិយាយថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានរងរបួសធ្ងន់ នៅពេលដែលគាត់បានកែសាច់ដុំភ្លៅ ខណៈដែលប្តូរបាល់ប៉េណាល់ទីទល់នឹងក្រុម Lecce

១៣. KYLE WALKER (អង់គ្លេស) ខ្សែការពារ Manchester City បានទទួលការវះកាត់ក្រលៀនដោយជោគជ័យកាលពីដើមខែតុលា ប៉ុន្តែកីឡាករវ័យ៣២ឆ្នាំរូបនេះបាននិយាយថា គាត់មានទំនុកចិត្តថាគាត់នឹងជាសះស្បើយពេញលេញក្នុងពេលវេលាដើម្បីធ្វើដំណើរទៅកាន់ប្រទេសកាតានោះទេ។

 ១៤. KALVIN PHILLIPS (អង់គ្លេស) ខ្សែបម្រើ Manchester City រូបនេះត្រូវបានអវត្តមានដោយសារបញ្ហាស្មា ប៉ុន្តែអាចត្រលប់មកវិញមុនការប្រកួត World Cup ក៏ថាបាន។

១៥. RONALD ARAUJO (អ៊ុយរ៉ាហ្គាយ) ខ្សែការពារកណ្តាលរបស់ក្លិប Barcelona រូបនេះបានជ្រើសរើសធ្វើការវះកាត់ភ្លៅកាលពីចុងខែកញ្ញា ដោយនិយាយថា គាត់បានសម្រេចចិត្តធ្វើការវះកាត់ដើម្បីត្រលប់មកវិញ១០០ភាគរយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

១៦. ANGEL DI MARIA (អាហ្សង់ទីន) ខ្សែបម្រើស្លាបរបស់ Juventus រូបនេះនឹងត្រូវអវត្តមានរហូតដល់ដើមខែវិច្ឆិកាដោយសាររបួសសរសៃពួរ ដែលក្លិបបានប្រកាសថា ត្រូវការពេលប្រហែល៣សប្តាហ៍ដើម្បីព្យាបាល

 គួរបញ្ជាក់ថា ចំនួនកីឡាករដែលមានបញ្ហារបូសខាងលើនេះ គឺជាបញ្ជីឈ្មោះមិនទាន់ផ្លូវការនៅឡើយទេ ដោយអាចនឹងមានកីឡាករមួយចំនួនទៀត អាចនឹងមានបញ្ហាក្នុងពេលប្រកួតនៅក្លិបរបស់ខ្លួន ខណៈដែលការប្រកួត World Cup នៅសល់ប្រហែល២សប្តាហ៍ទៀតនឹងមកដល់ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print