លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ ប្រមូលកម្លាំងប្រជុំជួរផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ យោងអនុវត្តតាមប្រសាសន៍ដឹកនាំ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និង អន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ។

លោក​វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយប្រមូលផ្តុំ ១០០% ដេីម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំអាស៊ាន ជាពិសេសកម្លាំងផ្នែកចរាចរណ៍ត្រូវតែ ជួយ សម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ រួមនិងការ ស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ។

...

សូមជម្រាបដែរថា​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពី ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លេីកទី៤០ និងលេីកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមូយចំនួទៀត៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print