ក្រសួងសុខាភិបាល : លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១២%

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៨,៣៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១២%។
សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៤ ខែវិច្ឆិកា​​​​​​​​​​​​​​ ឆ្នាំ​២០២២​ អ្នកឆ្លង​ ០១នាក់ និងគ្មានអ្នកជាសះស្បើយ​ និងអ្នកជំងឺស្លាប់​ គ្មាន​៖
– ករណីឆ្លង​សហគមន៍​ អ្នកឆ្លងថ្មី​ ០១នាក់ (អូមីក្រុង)
– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 137,996 នាក់
– អ្នកជាសះស្បើយ= 134,934 នាក់
– អ្នកស្លាប់= 3,056 នាក់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print