ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក អកអំបុក សំពះព្រះ នាពេលខាងមុខ

ចែករំលែក៖

ខេត្តកំពត : នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកក្តិក ឆ្នាំខាល ចត្វស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីអុំទូក អកអំបុក សំពះព្រះ នាពេលខាងមុខនេះ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកស្រី ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុង ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងយុវជនសរុបប្រមាណ ១០០០នាក់។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពត នឹងរៀបចំមហាព្រឹត្តិការណ៍ អុំទូក អកអំបុក សំពះព្រះខែ អបដោយការតាំងបង្ហាញផលិតផលផ្សេងៗ និងការប្រគុំតន្រ្តីផងដែ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខតទៅ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print