ភ្នំពេញ : នៅក្នុងសិក្ខាសាលាប្រវត្តិសាស្រ្តយោធា ស្តីពី«គោលនយោបាយ ឈ្នះ ឈ្នះ គោលការណ៍ ដំណើរការ និងសិមិទ្ធិផល រួមចំណែក ដើម្បីសន្តិភាព និង សុដុមភាព »ក្រោមប្រធានបទ «ចក្ខុវិស័យបរិស្ថាន និងប្រវត្តិសាស្រ្តយោធា៖តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះច្រើនយ៉ាងសំឡូត»។ នេះជាការបញ្ជាក់អោយដឹងពីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់សារជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា រួមគ្នាជាមួយក្រសួងការពារជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ នៅថ្ងៃចន្ទ ទី០៧ ខែវិច្ឆិការ ឆ្នាំ២០២២នេះ។ លោក បានបន្តថា ក្រសួងបរិស្ថានចាត់ទុកថា ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានេះគឺជាការរៀបចំឧទ្យាន ដែលរួមមានហេដ្ឋារចនាសម្ពន័្ធនានា ដែលបម្រើអោយវិស័យទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តយោធា និងសង្គមវប្បធម៌ ដែលជាកំលាំងចលករជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ជាងនេះទៅទៀត តំបន់ប្រវត្តិសាស្រ្តយោធា បង្កើតឡើងដើម្បី១-ការពារ និងអភិរក្ស តឹងតាងប្រវត្តិសាស្រ្តយោធា ដែលមានខ្សែសង្វាក់ពាក់ពទ្ធ័វិស័យការពារជាតិ និងបូរណភាពដែនដី ២-ឆ្លុះបញ្ចាំងអោយឃើញកេរតំណែល ដែលជាប្រវត្តិសាស្រ្តនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ៣-ជាកន្លែងសិក្សាស្រាវជ្រាវ លើកកម្ពស់ស្មារតី និងឆន្ទៈប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចការពារសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព ៕
ដោយ : សហការី