នៅក្នុងកិច្ចប្រជុំ COP27 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ផែនដីកំពុងតែត្រូវបានគេរុញច្រានទៅកាន់វិនាសកម្មរបស់មនុស្សជាតិ។ ពេលនេះមានជម្រើសតែពីរប៉ុណ្ណោះ គឺ១-សាមគ្គីភាព និងទីពីរ-គឺវិនាសកម្ម។
នៅថ្ងៃទី៧ខែកក្កដា មានប្រសាសន៍នៅក្នុងមហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៧ (COP27) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ពិភពលោកត្រូវប្រឈមនឹងជម្រើសកាត់បន្ថយឧស្ម័នពុលដើម្បីទប់ស្កាត់លទ្ធផលអាក្រក់នាពេលអនាគតបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។
លោកអគ្គលេខាធិការ Antonio Guterres បានអំពាវនាវឱ្យបង្កើតសន្ធិសញ្ញារវាងប្រទេសអ្នកមាននឹងប្រទេសក្រីក្រ។ អាមេរិកនិងប្រទេស ចិនគឺត្រូវតែមានការទទួលខុសត្រូវ ក្នុងការខិតខំទប់ស្កា់តបម្រែបម្រួលអាកាសធាតុ។
ប្រមុខដឹកនាំប្រទេសអភិវឌ្ឍន៍បានអំពាវនាវឱ្យធ្វើសកម្មភាពស្តីពីអាកាសធាតុ និងស្នើដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចសងសំណងដល់ប្រទេសក្រីក្រដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ៕ ដោយធីរីណា
រូបថត : Getty images