បើករថយន្តបុកបុរសម្នាក់រួចកិនពីលើស្លាប់ បើកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌ ខណៈជិះម៉ូតូម្នាក់ឯងក៏ត្រូវរថយន្តមិនចាំម៉ាក១គ្រឿងបើកក្នុងល្បឿនលឿនបុកពីក្រោយ និងកិនពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កបានគេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ ទាបភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

យុវជនរងគ្រោះមានឈ្មោះ ប៊ី ជីម អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CJ-2379 ជិះតាមបណ្តោយផ្លូវលេខ៥៩៨ ទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុក៏មានរថយន្តមិនចាំម៉ាក បើកមកពីក្រោយក្នុងល្បឿនលឿនបុកម៉ូតូទំហឹងបណ្តាលឲ្យដួលរួចហើយរថយន្តបង្កមិនបានឈប់នោះទេ ថែមទាំងកិនពីលើជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ទៀតផងហើយរថយន្តបង្កបានបើកគេចខ្លួនបាត់តែម្តង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញធ្វើការវាស់វែង និងបានទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារឱ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

កិន៣

កិន១

កិន២

កិន៤

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print