ភ្នំពេញ៖ ក្រុមជនសង្ស័យមានគ្នា២នាក់ត្រូវបានត្រូវម្ចាស់កាបូបនិងប្រជាពលរដ្ឋដេញចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនស្ទើរស្លាប់ស្ទើររស់ ទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់បន្ត។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវ៥៩៨ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ហើយជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ខាងជើងវត្តទួលសង្កែ តាមបណ្តោយផ្លូវលេខ៦២ ក្រុម១២ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ទើបឃាត់ជនសង្ស័យបាននាំផ្តល់រង្វាន់លើកទឹកចិត្តម្នាក់មួយដៃម្នាក់មួយជើងស្ទើរស្លាប់ទើបប្រគល់ឲ្យសមត្ថកិច្ច។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ ទី១.ឈ្មោះ ខុន សំខាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិដប្រាកដ មានទីលំនៅ ម្តុំវត្តគ្រោះ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ស្នាក់ផ្ទះជួលនៅក្រោយវត្ត សារាវត្តី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ជាអ្នកបើកម៉ូតូ ទី២.ឈ្មោះ ថា សូដែន ហៅសីហា ហៅអូន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតដប្រាកដ មានទីលំនៅ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ជាអ្នកឆក់ ជិះម៉ូតូធ្វើសកម្មភាពម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០០៦ គ្មានស្លាកលេខ។ ចំណែកជនរងគ្រោះមានឈ្មោះ យិន សេងលាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅ ផ្ទះលេខ៣ផ្លូវM០៤ ក្នុងបូរីប៉េងហួត សង្កាត់និរោទិ ខណ្ឌច្បារអំពៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-4037 រីឯសម្ភារដែលចោរឆក់នោះរួមមាន ទូរស័ព្ទ IPhone 6 ពណ៌មាស កាបូបដៃមានប្រាក់ ៤០ដុល្លា និងសម្ភារមួយចំនួនទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រគល់សម្ភារទាំងអស់ជូនម្ចាស់វិញ ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ កសាងសំណុំរឿងរួចហើយប្រគល់ឲ្យទៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ចាត់ការតាមនីតិវិធីបន្ត ៕
ដោយ៖ ព្រែកជ័យ