ពេជ្រ សោភា ជំងឺឈាមសស៊ីឈាមក្រហម ធ្វើទុក្ខចេញទៅសង្គ្រោះបន្ទាន់នៅថៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបង្ហាញពីសមកម្មភាពមនុស្សធម៌ជាហួរហែរមួយរយៈចុងក្រោយនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរូបថតនាងចូលមន្ទីរពេទ្យសង្រ្គោះបន្ទាន់។ គេនៅមិនទាន់ដឹងថា ជំងឺឈាមសស៊ីឈាមក្រហម ដែលបានរើឡើងចំពោះតារាចម្រៀងនាង ពេជ្រ សោភា មានលទ្ធផលបែបណានៅឡើយទេ បន្ទាប់ពីនាងត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យនៅប្រទេសថៃ តាំងពីថ្ងៃទី២៥ ខែឧសភា។

ការទន្ទឹងរងចាំរាំបទ «ញីកែងជើង» នៅថ្ងៃ២៩ ខែឧសភា ដើម្បីអបអរក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់រវាងកម្ពុជា និងក្រុមទីម័រខាងកើត នៅពហុកីឡដ្ឋានអូឡាំពិក កាន់តែធ្វើឲ្យអ្នកគាំទ្រនាងមានការអន្ទះសារចង់ដឹងពីស្ថានភាពជំងឺរបស់តារាចម្រៀង ពេជ្រ សោភា។ នាងត្រូបញ្ជូនទៅកាន់ប្រទេសថៃ និងកំណត់ឲ្យចូលសម្រាកនៅក្នុងមន្ទីរពេទ្យប៉ាយ៉ាថៃ ក្នុងទីក្រុងបាងកក ដើម្បីជួយសង្គ្រោះបន្ទាន់។ ប្រភពីអ្នកសិល្បៈម្នាក់លើកឡើងថា នេះមិនមែនលើកទី១ទេដែលតារាចម្រៀងរូបនេះចូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រោះតែជំងឺចាស់គឺជំងឺ «ឈាមសស៊ីឈាមក្រហម» របស់នាងធ្វើទុក្ខខ្លាំង។

ប្រភពបញ្ជាក់ថា មូលហេតុដែលនាំឲ្យជំងឺនេះធ្វើទុក្ខខ្លាំងគឺក្រោយពីមួយរយៈចុងក្រោយនេះនាងប្រឹងប្រែងច្រើនជាមួយនឹងការងារសិល្បៈដែលមមាញឹក និងការងារចុះចែកទឹកស្អាតនៅតំបន់ដាច់ស្រយាលមួយចំនួន បើទោះបីជាជាញឹកញាប់គេបានឃើញតារាចម្រៀងរូបនេះលេបថ្នាំជាប្រចាំក្តី។

ប្រភពដដែលលើកឡើងដែរថា ការប្រើប្រាស់កម្លាំងហួសហេតុគឺជាមូលហេតុដែលស្ថានភាពជំងឺរើឡើងវិញ ខណៈដែលថ្នាំសម្រាប់លេបរបស់នាងហាក់មិនអាចទប់ទល់បាន។ នាងក៏ត្រូវបានគេអះអាងថា មានជំងឺបំពង់កថែមមួយមុខទៀតផងដែរ មុនពេលឡើងទៅសម្រាកព្យាបាលនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៥ ខែឧសភា ម្សិលមិញនោះ។ ទោះជាយ៉ាងណាក្រុមគ្រួសារនាងហាក់មិនមានការព្រួយបារម្ភខ្លាំងទេព្រោះនេះ មិនមែនជាលើកទី១នោះទេ ហើយនាងអាចនឹងវិលមកកម្ពុជាវិញឆាប់ក្រោយស្ថានភាពជំងឺវិលមករកភាពប្រក្រតី ប៉ុន្តែគេនៅមិនទាន់ប្រាកដនៅឡើយទេថា តើអាចនឹងវិលមកទាន់កម្មវិធីច្រៀងរាំនៅម៉ោងសម្រាកនៃការប្រកួតបាល់ទាត់រវាងកម្ពុជា និងក្រុមទីម័រខាងកើត នៅពហុកីឡដ្ឋានអូឡាំពិកនោះទេ?។

ក្រៅពីកម្មវិធីនេះនាងក៏គ្រោងនឹងចូលរួមកម្មវិធីប្រគុំតន្ត្រីធំៗជាច្រើនបូករួមទាំងកម្មវិធីបន្តផ្ទាល់កម្មវិធីប្រលងចម្រៀង The Voice Cambodian II វគ្គផ្សាយផ្ទាល់សប្តាហ៍ទី៣ផងដែរ។ អ្វីដែលអ្នកគាំទ្រទន្ទឹងរងចាំនោះគឺកម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា Diamond Charity Concert ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ​ខែ​​មិថុនា​ខាង​មុខ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិការណ៍​កម្ពុជា-កូរ៉េ CKCC​។ គោល​បំណង​ធំ​របស់​នាង​គឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​តន្ត្រី​នៅ​កម្ពុជា​ និង​​រក​ថវិកា​ជួយ​ចាស់​ជរានោះ។

នៅលើគណនេយ្យហ្វេសប៊ុក ពេជ្រ សោភា បានត្រឹមតែបង្ហោះឲ្យឃើញពីទិដ្ឋភាពពេលនាងទទួលការសង្គ្រោះបន្ទាន់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតពេទ្យថៃប៉ុណ្ណោះ ប៉ុន្តែគេរំពឹងថាស្ថានភាពជំងឺរបស់នឹងវិលមករកភាពប្រក្រតី និងមិនធ្វើឲ្យអ្នកគាំទ្រនាងខកចិត្តនៅថ្ងៃប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិនៅពេលខាងមុខនោះទេ៕

photo_2016-05-25_23-16-16

photo_2016-05-25_23-16-52

IMG_0062

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print