ភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅ ចូលរួមពិធីប្រគល់ទទួល គម្រោងស្ថាបនាឡើងវិញប្រាសាទតាកែវ និងទស្សនាប្រាសាទបុរាណខ្មែរ។
លោកលី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងប្រតិភូ នៅថ្ងៃនេះ បាន និងកំពុង អញ្ជើញទស្សនាប្រាសាទតាកែវ, ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ផងដែរ។
សូមជម្រាបថា លោក លី ខឺឈាង បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាមួយអាស៊ាន។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជេីញជាអធិបតីក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិនអំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមនីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប។
សូមបញ្ជាក់ថា, លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងលោកស្រី បានអញ្ជើញទៅដល់ខេត្តសៀមរាប នៅវេលាម៉ោង២០ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ទទួលស្វាគមន៍ដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ : សិលា