ថៃដាក់កម្លាំងសន្តិសុខ ៣ម៉ឺននាក់ការពារសន្តិសុខ ដល់កិច្ចប្រជុំ APEC

ចែករំលែក៖

ស្នងការប៉ូលិសថៃ លោក Damrongsak Kittipraphat បានបញ្ជាក់ថា ថៃបានត្រៀមលក្ខណរួចរាល់ក្នុងការការពារសន្តិសុខ ដល់ប្រមុខដឹកនាំបណ្តាប្រទេស ដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់ APEC ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងបាងកកបានរាយការណ៍ថា ថៃបានដាក់ពង្រាយ កម្លាំងប៉ូលិសដល់ទៅ ៣ ម៉ឺននាក់ការពារសន្តិសុខ ដល់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីនៃប្រទេសថៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា។
ថ្លែងកាលពីថ្ងៃទី ៩ខែវិច្ឆិកា អគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Damrongsak Kittipraphat បាននិយាយថា ប៉ូលីសប្រហែល ៣0,000 នាក់នឹងបំពេញកាតព្វកិច្ចដើម្បីការពារសន្តិសុខក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ។
ក្នុងនោះ ប៉ូលិសចំនួន ៣០០០ នាក់កំពុងឈរជើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ជាកន្លែងសម្រាប់រៀបចំកម្មវិធី។
ជាមួយគ្នានេះមានយោធាប្រហែល ២000 នាក់ នឹងត្រូវចល័តទៅយាមក្នុង និងជុំវិញមជ្ឈមណ្ឌលសន្និបាត ដើម្បីធានាសន្តិសុខរបស់មេដឹកនាំ និងគណៈប្រតិភូបរទេស។
កងកម្លាំងប៉ូលីស រួមទាំងអង្គភាពកម្ចាត់ជាតិផ្ទុះ ដែលមានសត្វឆ្កែ sniffer និងមនុស្សយន្តកំចាត់ជាតិផ្ទុះ នឹងត្រូវដាក់ពង្រាយនៅក្នុង និងជុំវិញទីក្រុងបាងកក សម្រាប់រយៈពេលនៃកិច្ចប្រជុំកំពូល APECផងដែរ៕

...

រូប​ថត​ :​ Bangkok Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print