ខេត្តស្វាយរៀង: លោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ហែម សារិទ្ធ អភិបាលនៃគណ:អភិបាលស្រុកស្វាយជ្រំបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ស្ថិតនៅក្នុងភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់ លោកស្នងការរង លោក វរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ លោកនាយ នាយនាយរងការិយាល័យ លោកអធិការ អធិការរងស្រុកស្វាយជ្រំ លោកមេឃុំ លោក លោកស្រីនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍ ជាច្រេីនរូបទៀត។
លោក វរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងថាអគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលត្រូវសាងសង់នាពេលនេះគែ មានទំហំ ១៣ម៉ែត្រកន្លះ គុណនិង៥ម៉ែត្រ២ហើយត្រូវចំណាយអស់ថវិកាចំនួន ១៥,០០០ ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។
ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លកស្រុកស្វាយជ្រំនេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកក៏បានណែនាំដល់ លោកមេប៉ុស្ត៏ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំធ្លកទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង៕ ដោយ៖ សុថាន