ថវិការ១លានរៀលត្រូវបានលោកអភិបាលខណ្ឌសែនសុខ ឧបត្ថម្ភដល់កុមារផ្ទុកមេរោគអេដស៍នៅ “អង្គការបំរេីសេវាសង្គម ដេីមឈេីសប្បាយ”

ចែករំលែក៖

ភ្នំពេញ៖ ថវិការចំំនួន១លានរៀលត្រូវបានលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ជួយចូលរួមឧបត្ថម្ភដល់កុមារកំព្រានិងផ្ទុកមេរោគអេដស៍ ជាមួយនិងលោកស្រី ឧត្តមសេនីយ៍ ជូ គឹមអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ នៅក្នុងពិធីមក
សួរសុខទុក្ខដល់កុមារកំព្រាផ្ទុកមេរោគអេស៍ នៅ”អង្គការបំរេីសេវាសង្គមដេីមឈេីសប្បាយ” (Happy Tree social Services) ដែលមានទីស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ កាលពីម៉ោង៩ព្រឹកថ្ងៃទី២៦ ខែឧភា ឆ្នាំ២០១៦ ។

លោក Gerry Wong ជនជាតិចិន នៅក្រុងហុងកុង ដែលជាប្រធានអង្គការ Happy Tree Social Services បានមានប្រសាស៍ថា អង្គការរបស់លោកបានទទួលយកកុមារកំព្រាផ្ទុកមេរោគអេដស៍ និងពិការនៅប្រទេសកម្ពុជាចំនួនជាង៤០០នាក់ មកថែទាំព្យាបាលនិងចិញ្ចឹមព្រមទាំងឲ្យស្នាក់នៅបណ្តុះបណ្តាលនិងរៀនសូត្រទៀតផង។

លោកបន្តថា មិនមានធនធានលុយកាក់ច្រេីនពេកទេ តែលោកបានអាណិតដល់កុមារទាំងនោះទេីបមានគំនិតបង្កេីតអង្គការនេះឡេីងមានរយៈពេលជាង១០ឆ្នាំមកហេីយ និងមានសាខាទីស្នាក់ចំនួន៤ទីតាំងនៅប្រទេសកម្ពុជា គឺនៅខេត្តកណ្តាលចំនួន២និងក្នុងរាជធានីភ្នំពេញចំនួន២ ។ ក្រៅពីនៅកម្ពុជាអង្គការរបស់លោកមាននៅប្រទេសឥណ្ឌានិងប្រទេសផ្សេងៗទៀត។

លោក បានមានប្រសាសន៍ថា ព្រះមហាក្សត្រខ្មែរ គឺសម្តេចព្រះនរោត្តម សីហមុនី ទ្រង់ធ្លាប់បានសព្វព្រះទ័យ អញ្ជេីញលោក ឲ្យហៅកុមារកំព្រាទាំងនោះទៅគាល់នៅក្នុងព្រះរាជវាំង និងបានប្រទានអាហារថ្ងៃត្រង់ នៅទីនោះបានម្តងដែរព្រមទាំងឧបត្ថម្ភស្បៀង និងថវិកាមួយចំនួនផងដែរ។

លោកស្រី ឧត្តមសេនីយ៍ ជូ គឹមអេង នៅក្នុងឱកាសនេះបាននាំយកនូវអាហារ នំចំណីផ្សេងៗ មកចែកជូនកុមារកំព្រានិងផ្ទុកមេរោគអេដស៍ទាំងនោះ ចំនួន៩៦នាក់ និងបានផ្តល់នូវអង្ករ ៥បាវ ទឹកអាហារបំប៉នសុខភាព ចំនួន២០កេស ទឹកសីុអីុវ៦០ដប ទឹកត្រីចំនួន៣៤ដប និងប្រាក់ចំនួន៤លានរៀល ។ នៅក្នុងឱកាសនោះដែរលោកបឹុល កុសល អភិបាលខណ្ឌសែនសុខ បានចូលរួមជួយឧបត្ថម្ភចំនួន២៥០ដុល្លារឬស្មេីរ១លានរៀលបន្ថែមទៀតសរុបទាំងចំនួន៥លានរៀល ជូនលោក Jerry Wong ប្រធានអង្គការនេះ។

លោកស្រីបាន អំពាវនាវដល់លោកស្រី និងសប្បុរសជននានាឲ្យជួយឧបត្ថម្ភដល់កុមារទំាងនេះនៅពេលក្រោយៗទៀត ដេីម្បីជួយពួកគេ តាមលទ្ធភាពដែលយេីងអាចធ្វេីទៅបាន ហេីយលោកស្រីបានកោតសរសេីរ ដល់លោក Jerrey Wong ដែលមិនមែនជាគ្រូ
ពេទ្យសោះបែរជាដេីតួនាទីជួយសង្គ្រោះកុមារកំព្រានិងកុមារពិការភាព។

លោក Jerry Wong ប្រធានអង្គការនេះក៍បានថ្លែងអំណរគុណជួនដល់ លោកស្រី ឧត្តមសេនីយ៍ ជូ គឹមអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃនិងលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ រួមនិងមន្ត្រីអ្នកមុខអ្នកការដែលបានអមដំណើរក្នុងពិធីនេះឲ្យទទួលបានជោគជ័យគ្រាប់ភារកិច្ច៕

2360e071-3b1a-42c2-85d3-b3eab4311e40

a042b9c7-9702-435c-8db3-0b073f18f130

52cc4372-bca2-4553-b6b1-97f77fe92c99

22f4ca5a-c8b1-47d1-ac06-ae0229f88eb9

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print