ភ្នំពេញ៖ លោកឃ្លាំង ហួត អភិបាល ខណ្ឌជ្រោយចង្វាបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែកចំនួន១ខ្សែប្រវែងជិត៧ពាន់ម៉ែត្រនៅសង្កាត់កោះដាច់ដែលជាអំណោរបស់ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។
ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ខណ្ឌ ជ្រោយចង្វា ក្រោម អធិបតីភាពលោកឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វាលោកជូ គឹមទ្រី អនុប្រធានមន្ទីរសាធារណៈការក្រុងលោកប៉ាត់ ឯល ចៅសង្កាត់កោះដាច់និងមន្ត្រីរាជការជុំវិញខណ្ឌសង្កាត់ជាច្រើនរូបរួមនឹងប្រជាពលរដ្ឋចូលរួមជាង១០០០នាក់ ។
លោក ឃ្លាំង ហួត បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋដោយផ្តាំផ្ញើសួសុខទុក្ខ ពីសំណាក់សម្តេចតេជោហុ៊នសែម និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនដែលលោកតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ។ លោកបានលើក ឡើងពីតម្លៃភ្លើងនិងទឹកថា ពីមុនភ្លើង១គីឡូវ៉ាត់៣.៤០០រៀលក្រោយមកចុះនៅសល់២២០០រៀល តែឥឡូវនេះក្រោមការចង្អុលបង្ហាញនិងការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឱ្យលោកយាយលោកតាសប្បាយចិត្តមានកង្ហារដាក់គ្រប់ផ្ទះចាប់ពីពេលនេះតទៅភ្លើងនៅសល់មួយគីឡូវ៉ាត់១.២០០រៀលប៉ុណ្ណោះ ហើយដល់ឆ្នាំ ២០១៦តទៅតម្លៃភ្លើងនឹងបន្តចុះថ្លៃបន្តទៀតគឺមួយគីឡូវ៉ាត់៨០០រៀល ។ លោក បានលើងឡើងថា លោកយាយលោកតាកាលណាប្រទេសយើងមានសុខសន្តិភាព គឺការអភិវឌ្ឍន៍របស់យើងតែងតែមានមិនខានយើងគិតមើលអ្នកណាគិតថានៅកោះដាច់មានផ្លូវបេតុងហើយកោះដាច់នេះមិនសូវមានអ្នកណាគិតគូអីទេគឺច្រើនតែសន្យា ហើយចោល ព្រោះគេសន្យានេះសន្យានោះ តែមិនដែលបានអីទេតែឥឡូវនេះយើងមិនគិតអីទេយើងចាប់ផ្តើមអភិវឌ្ឍនៅទីនេះ ហើយថ្ងៃក្រោយអាចមានស្ពានឆ្លងមកទីនេះទៀត ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហុ៊នសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកបា៉ សុជាតិវង្ស អភិបាលន
ៃគណៈអភកបាលរាជធានីភ្នំពេញក៏ដូចជាថ្នាក់ដឹកនាំខណ្ឌតែងតែយកចិត្តទុកដាក់ដើម្បីកសាងនូវសមិទ្ធិផលនានានៅសង្កាត់កោះដាច់នេះហើយពេលនេះមានការប្រែមុខមាត់ថ្មី និងបំពេញនូវសំណូមពរផ្សេងៗ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការសាធារណៈឬនៅទីណាក្តីដើម្បីឱ្យរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយ ។
ជាមួយគ្នានោះ ប្រធានមន្ទីរសាធារណៈ ការក្រុងបានអានសុន្ទរថាស្វាគមន៍ និងរបាយការណ៍ស្ថាបនាផ្លូវនាឱកាសនោះថាការបើកការដ្ឋានស្ថាបនាផ្លូវកោះដាច់នោះគឺបន្តពីផ្លូវបេតុងចាស់ក្នុងភូមិរហូតដល់ក្បាលស្ពានចុងកោះដែលមានប្រវែងជាង៦ពាន់ម៉ែត្រ ទទឹង៦ម៉ែត្រនិងកម្រាស១៥សង់ទីម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។
លោកបន្តថា តាំងនាមលោកនិងអាជ្ញាធរក្រុង-ខណ្ឌ-សង្កាត់ក៏ដូចជាប្រជាពល រដ្ឋសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំង២ដែលជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ចំពោះការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលនៅលើកោះទាំងមូលក៏ដូចជាកោះឧកញ្ញាតី ។ ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានត្រេកអរក្រៃលែងដែលសម្តេចបានស្ថាបនាសាងសង់ផ្លូវនេះដែលជាផ្លូវបម្រើឱ្យវិស័យយទេសចរនិងដឹកជញ្ជូនផល្លានុផលមកផ្គត់ផ្គង់ទីក្រុងភ្នំពេញ៕
ដោយ៖ អរុណរះ