​គោ​យន្ត​កញ្ចាស់​មួយ​គ្រឿង​ដាច់​កាឡេ​ ធ្លាក់​ចូល​លូ​ទឹក​ ម្ចាស់​រង​របួសស្រាល​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥​នាទី​ ព្រឹក​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ផ្លូវកែង​បឹង​កំសាន្ត​ ស្ថិត​នៅ​ភូមិ​ថ្មដា​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ។​

​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ គេ​ឃើញ​គោ​យន្ត​បើកបរ​ពី​កើត​ទៅ​លិច​ ផ្ទុក​ឈើ​គ្រឿងផ្ទះ​ចាស់ៗ​មក​ដល់​ចំណុច​កើតហេតុ​ក៍​ដាច់​កាលេ​ធ្លាក់​ចូល​លូ​ទឹកតែ​ម្តង​ ។​

​ម្ចាស់​គោ​យន្ត​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ គឹ​ង​ សាយ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ឥ​ស្លា​ម​ មុខរបរ​បើកបរ​គោ​យន្ត​ មាន​ទីលំនៅ​ភូមិ​កា​ចូ​ន​ ឃុំ​កា​ចូ​ន​ ស្រុក​វ៉ី​ន​សៃ​ ខេត្តរតនគិរី​ រង​របួសស្រាល​ត្រង់​ក្បាលជង្គង់​ ខាងស្តាំ​នេះ​ ដោយសា​ម្ចាស់​គោ​យន្ត​បាន​លោត​ចុះ​ទាន់​ពេលវេលា​ ។​

​ចំណែក​គោ​យន្ត​បាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ផ្នែក​ខាង​មុខ​ និង​ជញ្ជាំង​ខាងស្តាំ​ នៅ​ពេល​នោះ​ផង​ដែរ​ ក៏​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​មក​ដោះស្រាយ​ ឬ​មក​វាស់វែង​ឡើយ​ អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ។​ ​រីឯ​គោ​យន្ត​កំពុង​តែ​នៅ​កន្លែង​កើតហេតុ​ រង់ចាំ​រថយន្ត​ស្ទួ​ចម​ក​ស្ទួ​ច​ ។​

​គួរ​បញ្ជក់​ផង​ដែរ​ថា​ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ហាក់បីដូចជា​មិន​យកចិត្តទុកដាក់​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឡើយ​ ឬ​មួយ​គេ​ដឹង​ថា​ គោ​យន្ត​ដឹកឈើ​គ្រឿង​ នេះ​មិន​ចង់​យក​ទៅ​ ណែនាំ​ និង​ផាក់ពិន័យ​ទេ​ បានជា​គ្រោះថ្នាក់​ចរាចរណ៍​ មិនឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​មក​អីចឹង​ ៕​

ses (3)

ses (2)

ses (1)

ses (1)

ដោយ៖ វុ​ទ្ធ​ឦ​សាន្ត​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print