កីឡាករវាយកូនបាល់កម្ពុជា៥នាក់ ទៅបោះជំរំហ្វឹកហាត់រួមគ្នានៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៦ លោក ជា ពៅ គ្រូបង្វឹក របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ទទួលបន្ទុកបណ្តុះបណ្តាលយុវជនថ្នាលអាយុក្រោម១៥ឆ្នាំបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹង បញ្ជូនកីឡាករកីឡាការិនីថ្នាលរបស់ខ្លួន៥នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធីបោះជំរំហ្វឹកហាត់ (training camp )នៅប្រទេសថៃជាមួយកីឡាករកីឡាការិនីមកពីបណ្តាប្រទេសផ្សេងប្រមាណជា១៥នៅក្នុងតំបន់អាស៊ី អាគ្នេយ៍នាចុងខែមិថុនាឆ្នាំ២០១៦នេះ។

លោក ជា ពៅមានប្រសាសន៍ថា កីឡាករកីឡាការិនីថ្នាលរបស់សហព័ន្ធកីឡាវាយកូនបាល់ដែលត្រៀមបញ្ជូនទៅបោះជំរំហ្វឹកហាត់នោះរួមមានកីឡាករ៣នាក់និងកីឡាការិនី២នាក់គឺទី១-កីឡាករ ឡេង សារិនរាជ, ទី២-កីឡាករ សែន សុផុន, ទី៣-កីឡាករ ឃ្លាំង ពន្លក, ទី៤-កីឡាការិនី ហូ ស្រីណុច និងទី៥-កីឡាការិនី ហួ ស្រីពៅ មានរយៈ ពេលជាង២សប្តាហ៍ចាប់ពីថៃ្ងទី៦ ខែមិថុនា រហូតដល់ថៃ្ងទី១៨ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខ ។

លោកគ្រូបង្វឹករូបនេះបន្តទៀតថា កម្មវិធីនេះគឺជាកម្មវិធីមួយល្អខ្លាំងណាស់ ព្រោះធ្វើឲ្យកីឡាករថ្នាលរបស់កម្ពុជាក៏ដូចជា កីឡាករកីឡាការិនីមកពីបណ្តាប្រទេស ដទៃទៀតក្នុងតំបន់ទទួលបានបទពិសោធន៍ ថ្មីៗ ក្នុងការអភិវឌ្ឍខ្លួនស្របតាមប្រទេស មួយចំនួនដែលមានកម្រិតខ្ពស់ជាងកម្ពុជា ។ កម្មវិធីបោះជំរំហ្វឹកហាត់នេះនឹងមានការ ជួបប្រកួតគ្នា ដើម្បីសាកល្បងសមត្ថភាព រវាងយុវជនថ្នាលទាំង១៥ប្រទេសផងដែរ ។

កីឡាករឃ្លាំង ពន្លក ដែលមានឈ្មោះចេញទៅបោះជំរំហ្វឹកហាត់ម្នាក់ក្នុងចំណោម៥នាក់របស់សហព័ន្ធកីឡាវាយកូនបាល់ កម្ពុជានៅប្រទេសថៃបានឲ្យដឹងថា “ខ្ញុំបានចេញទៅចូលរួមកម្មវិធីបោះជំរុំហ្វឹកហាត់រួមគ្នាខាងលើនេះវាពិតជាមានលក្ខណៈប្លែកហើយខុសគ្នាពីការហ្វឹកហាត់នៅកម្ពុជាពីព្រោះកម្មវិធីនេះមានគ្រូបង្ហាត់ល្អៗមកពីប្រទេសផ្សេងៗគ្នាសម្បូរដោយបទពិសោធន៍។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កម្មវិធីបោះជំរំហ្វឹកហាត់ចំនួនជាង២សប្តាហ៍នោះពួកគេទាំង៥រូបនេះក៏នឹងត្រៀមខ្លួនចូល រួមប្រកួតកម្រឹតយុវជននៅប្រទេសថៃ នាខែកក្តដា ឆ្នាំ២០១៦ខាងមុខនេះដែរ៕

11949475_705524969581394_5325558739483633956_n

11947698_705525289581362_2188857229429064960_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print