បើអាមេរិកធ្វេសប្រហែសនោះ តំណែង «ប៉ូលិសពិភពលោក» នឹងត្រូវធ្លាក់ទៅលើចិន

ចែករំលែក៖

បច្ចុប្បន្នអាមេរិកគឺជាអ្នករ៉ាប់រងទាំងស្រុងនៅសន្តិសុខពិភពលោកទាំងមូល ហើយអាមេរិកមិនត្រូវធ្វេសប្រហែសនោះឡើយ បើមិនដូច្នោះទេនឹងត្រូវបាត់បង់តំណែងសំខាន់នេះ ហើយអាចឈានបាត់បង់តំណែងមហាអំណាចពិភពលោកទៀតផង។

នៅពេលនេះចិនកំពុងតែព្យាយាមស្វែងរក​ឱកាស​ដើម្បី​ជំនួស​តំណែង​មហាអំណាច​ទី​១ លើ​ពិភពលោក​ «​ប៉ូលិស​ពិភពលោក​» ​ដែល​អា​មេ​រិ​ក​កំពុង​តែ​គ្រប់គ្រង​នោះ​។​

​លោក​ ស៊ី ជី​ន​ពីង ​បាន​និ​យាយ​ទៅ​កាន់​បណ្តាញ​ព័ត៌មាន​រ៉​យ​ទ័​រថា​ «​ចិន​បាន​និង​កំពុង​បន្ត​ជា​កម្លាំង​ជួយ​ដល់​សន្តិភាព​ និង​អភិវឌ្ឍន៍​សហប្រតិបត្តិការ​នៅ​លើ​ពិភពលោក​តែ​ប៉ុណ្ណោះ​»​ ។​

​លោក​ ស៊ី ​ជី​ន​ពីង ​បាន​បញ្ចា​ក់​ទៀត​ថា​ «​ជាមួយ​និង​ការ​បង្កើត​កម្លាំង​នា​ពេល​នេះ​ ចិន​អាច​ដើរតួ​នាទី​ធំ​ជាង​នេះ​នៅ​លើ​ពិភពលោក​ និង​សហការ​បញ្ហា​អន្តរជាតិ​សំខាន់ៗ​ ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​។​ គោលនយោបាយ​យោធា​របស់​ចិន​នា​ពេល​នេះ​គឺ​កសាង​កម្លាំង​ទាហាន​ឲ្យ​កាន់តែ​ខ្លាំង​ក្លា​ក្នុង​គោលដៅ​ការពារ​តែ​ប៉ុណ្ណោះ​ មិន​អាច​ចូលរួម​ធ្វើ​ជា​ «​ប៉ូលិស​ពិភពលោក​»​ ដូច​អា​មេ​រិ​ក​នោះ​ឡើយ ​។​

​ប្រធានាធិបតី​ចិន​បន្ត​ទៀត​ថា​ ចិន​តែងតែ​ខិតខំ​សម្រាប់​សន្តិភាព​និង​ស្ថិរភាព​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​មិន​ចង់​ជំនួស​តំណែង​របស់​ប្រទេស​ណាមួយ​នៅ​លើ​ពី​ភព​លោក​នោះ​ឡើយ​។​

​លោក​ ស៊ី ជី​ង​ពីង ​បញ្ចា​ក់​ឲ្យ​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​បានដឹង​ថា​ ចិន​មិន​ដែល​មាន​ម​ហិ​ច្ឆិ​តា​ធ្វើ​ជា​មហាអំណាច​ទី​១​នៅ​លើ​ពិភពលោក​នោះ​ឡើយ​ ក៏​ដូច​ជា​មិន​ចង់​ពង្រីក​អំណាច​របស់​ខ្លួន​ឈ្លានពាន​ប្រទេស​ជិតខាង​នោះ​ឡើយ​ ។​

​ការ​ប្រកាស​របស់​ប្រធានាធិបតី​ចិន​កើតឡើង​ក្នុង​ពេល​ដែល​ចិន​ត្រូវ​បាន​សារព័ត៌មាន​ធំៗ​លើ​ពិភពលោក​ផ្សាយ​ថា ​ចិន​កំពុង​តែ​ពង្រីក​អំណាច​និង​មាន​គម្រោង​ដណ្តើម​មហាអំណាច​ទី​១ពី​អា​មេ​រិ​ក​ទៀត​ផង​។​ ហេតុ​ការ​ទាំងនោះ​ត្រូវ​បាន​គេ​គត់​សម្គាល់តា​មរយៈ​យោធា​របស់​ចិន​ដែល​មាន​សភាព​ខ្លាំងក្លា​ជាង​មុន​ ហើយ​ថែម​ទាំង​ទៅ​ចូលរួម​ក្នុង​សង្គ្រាម​ក្រៅប្រទេសទៀត​ផង​ ពោល​គឺ​ជួយ​ដល់​ប្រទេស​រុ​ស្ស៊ី​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​អិ​ស្លា​ម បង្កើត​រដ្ឋ​​ក្នុង​ប្រទេស​ស៊ី​រី​ជាដើម​។​

​ចិន​មិន​ដែល​បំពាន​ទៅ​លើ​ប្រទេស​ណាមួយ​ឬ​ស្ថាប័ន​ណាមួយ​នោះ​ដែរ​ ដូច្នេះ​ហើយ​ប្រទេស​និង​ស្ថាប័ន​ដទៃ​ទៀត​ក៏​មិន​ត្រូវ​បំពាន​លើ​ច្បាប់​របស់​ចិន​នោះ​ដែរ ​។​

​កាលពី​លោក ​ស៊ី ជី​នពីង ​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​អា​មេ​រិ​ក​ លោក​បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​ជំនួយ​និង​មន្ត្រី​ធំៗ​មួយ​ចំនួន​ថា​ ដោយ​បាន​អំពាវនាវ​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​បរទេស​ទាំងអស់​គោរព​ច្បាប់​ចិន ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ លោក ​ស៊ីជី​ន​ពីង ​ក៏​បាន​ទាមទារ​ចង់ឲ្យមាន​គំរូ​ទំនាក់ទំនង​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក​មិនសូវ​សង្ស័យ​គ្នា​ និង​យល់​គ្នា​ជាង​មុន​ ។​

​ចិន​មិន​ដែល​ស្វែងរក​ជម្លោះ​ទេ​បើ​ទោះបីជា​ចិន​ និង​អា​មេ​រិ​ក​មាន​ភាព​តានតឹង​នឹង​គ្នា​លើ​វិស័យ​ខ្លះ​ក៏​ដោយ​។​ មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​កំពូល​ទាំង​ពីរ​គួរ​តែ​ស្វែង​យល់​អំពី​យុទ្ធសាស្ត្រ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​កាត់​បន្ថយ​ភាព​មិន​ទុក​គ្នា​ និង​បង្កើន​ការ​យោគយល់​ ព្រោះ​ភាព​ប្រឈម​រវាង​អា​មេ​រិ​ក​និង​ចិន​បាន​ត្រឹមតែ​បង្ក​មហន្តរាយ​ដល់​ ប្រទេស​ទាំង​ពីរ​និង​ពិ​ភ​លោក​តែ​ប៉ុណ្ណោះ​។​

​ក្រៅ​អំពី​មាន​ប្រសាសន៍​ធានា​អះអាង​កុំឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​ព្រួយបារម្ភ​នឹង​សុខភាព​សេដ្ឋកិច្ច​របស់​ចិន​ លោក ​ស៊ីជី​ន​ពីង ​ក៏​បាន​ឆ្លៀត​បង្ហើ​សារ​ជា​បណ្តើរៗ​រំលឹក​វ៉ា​ស៊ី​ន​តោន​ថា ​ចិន​ជា​បង្អែក​ដ៏​រឹង​ម៉ាំ​នៃ​ក្រុមហ៊ុន​អា​មេ​រិ​ក​ហើយ​ចិន​គឺជា​ដៃគូ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​មិន​ថា​ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គម​ នុយក្លេអ៊ែរ ​ឬ​ហិរញ្ញវត្ថុ​ឬ​សេដ្ឋកិច្ច​ពិភពលោក​ទេ​។​ ដូច្នេះ​អា​មេ​រិ​ក​គួរតែ​សហការ​ជាមួយ​ចិន​ឱ្យ​ច្រើន​ជាង​នេះ​ក្នុង​ការ​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ៕

images

index

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print