ភ្ញៀវទេសចរណ៍អាមេរិក និងអុីស្រាអែល ស្រវឹងស្រាវ៉ៃគ្នានៅក្រុងព្រះសីហនុ ម្នាក់រងរបួស ម្នាក់ក្លាយជាជនសង្ស័យ

ចែករំលែក៖

ខេត្តព្រះសីហនុៈ​ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ឧសភា ២០១៦ មានករណីហិង្សាមួយកើតឡើង រវាងជនបរទេស និងជនបរទេសជាភ្ញៀវទេសចរណ៍ដូចគ្នា នៅចំណុចក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ អំពើហឹង្សានោះបានធ្វើឲ្យម្នាក់រងរបួស និងម្នាក់ក្លាយជាជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លនធ្វើការសាកសួរ ។
.ជនរងគ្រោះឈ្មោះ EDERY SAMUUEL ARIE ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ អ៉ីស្រាអែល មុខរបរទេសចរណ៍ (របួសស្រាល ត្រូវត្រង់ថ្ងាសនិងសៀតផ្កា ) ។
-ជនសង្ស័យឈ្មោះ LEYDEKER VITALY ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិអាមេរិក មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខៈ 474541504 ។
មូលហេតុ ស្រវឹងស្រាវៃគ្នា ដៃនិងដៃ ។​ ករណីខាងលើនេះ កម្លាំងជំនាញកំពុងបន្តនិតិវិធី៎៎៕​

image image

ដោយ​ សីលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print