សហព័ន្ធកីឡាតេក្វាន់ដូ ITF បាត់បង់ឱកាសដណ្តើមមេដាយនៅកាហ្សាស្ថាន

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ស្ទីល ITF កម្ពុជាបានសម្តែងនូវការសោតស្តាយយ៉ាងខ្លាំង ខណៈដែលខ្លួនមិនមានលទ្ធភាពបញ្ជូនកីឡាករកីឡាការិនីទៅ ចូលរួមប្រកួតដណ្តើមយកមេដាយនៅ ប្រទេសកាហ្សាស្ថានក្នុងព្រឹត្តិការណ៍ ITF Championships 2016 នេះបើយាងតាម ការបញ្ជាក់ពីលោក ហឹុម រីដា គ្រូបង្វឹក ជម្រើសជាតិតេក្វាន់ដូ ITF បានឲ្យដឹង កាលពីថៃ្ងទី២៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ។

លោក ហឹុម រីដា បានបញ្ជាក់ថា ការបាត់បង់ឱកាសក្នុងការដណ្តើមយកមេដាយនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ វាមិនមែនមកពីខ្វះថវិកាសម្រាប់បញ្ជូនកីឡាករកីឡាការិនីនោះទេ តាមការពិតមកពីព្រឹត្តិការណ៍រៀបចំឡើងឆាប់រហ័សពេកទើបសហព័ន្ធមិនអាចប្រមូលផ្តុំកីឡាករកីឡាការិនីហ្វឹកហាត់បានទាន់ពេលវេលាជាហេតុនាំឲ្យថ្នាក់ដឹកនាំសហព័ន្ធសម្រេចចិត្តបោះបង់ការ ប្រកួតនេះ ។

គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ប្រសិន បើអត្តពលលិកតេក្វាន់ដូ ITFកម្ពុជាបានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើវាពិតជាផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់ កីឡាករកីឡាការិនីកម្ពុជា ពោលគឺបាន បញ្ចេញនូវសមត្ថភាពលើកឆាកអន្តរជាតិ និងបទពិសោធន៍ថ្មីៗដែលបានហ្វឹកហាត់កន្លងទៅដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសជាមួយកីឡាករកីឡាការិនីបណ្តាប្រទេសដែលចូលរួមទាំងអស់ ហើយការអវត្តមាន របស់កម្ពុជាគឺជាផ្នែកមួយដែលនាំឲ្យអន្តរជាតិមិនបានស្គាល់កម្ពុជាផងដែរ ។

លោក ហុឹម រីដា សង្ឃឹមថា ថៃ្ងអនាគតនឹងមានការជួយទំនុកបម្រុងថវិកាគ្រប់គ្រាន់ពីក្រសួងអប់រំយុវជន​និងកីឡាយើងនឹងអាចបញ្ជូនកីឡាករកីឡាការិនីឲ្យចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត ។ លោកជឿជាក់ថា កីឡាករកីឡាការិនីរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាពិតជាអាចដណ្តើមយកមេដាយមកជូនជាតិបាននៅពេលណាំមួយជាក់ជាមិនខានឡើយ ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកីឡាតេក្វាន់ដូ ITFស្ទីលកូរ៉េខាងជើងបានពង្រីកវិសាលភាពរបស់ខ្លួនដោយបានពង្រីកក្លិបក្រោមឱវាទបានយ៉ាងល្អនិងមានការកើនឡើង រហូតដល់ទៅ១៧ក្លិបសមាគមនៅតាម បណ្តាខេត្តនិងរាជធានីមួយចំនួននៅក្នុងប្រទេសកម្ពុជា ៕

409111500

dsc_6545

cambodia-make-progress-swimming-athletics-and-taekwondo-games-gets-underway_sorn_november-12-2011-655pm

maxresdefault

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print