Rafael Benitez យល់ព្រមបន្តនៅជាមួយ ក្រុមសារិកាព្រៃ Newcastle United ៣ឆ្នាំទៀត

ចែករំលែក៖

លោក Rafael Benitez បានយល់ព្រមចុះកិច្ចសន្យាដឹកនាំក្រុមសារិកាព្រៃ Newcastle United រយៈពេលបីឆ្នាំបន្ថែមទៀតបើទោះបីជាក្រុមនេះធ្លាក់ចេញពីក្របខ័ណ្ឌអង់គ្លេស Premier League ក៏ដោយ ។

គ្រូបង្វឹកវ័យ៥៦ឆ្នាំសញ្ជាតិអេស្ប៉ាញ រូបនេះត្រូវបានក្លិប Newcastle តែងតាំង ជំនួសលោក Steve McClaren កាលពីខែ មីនា ប៉ុន្តែគាត់មិនអាចជួយក្រុមសារិកាព្រៃបន្តនៅលេងក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនោះបានឡើយ ។

មិនត្រឹមតែប៉ុណ្ណោះគាត់ក៏មានសិទ្ធិដើរចេញពីក្រុមផងដែរប្រសិនបើក្រុមធ្លាក់ទៅលេងក្របខ័ណ្ឌអង់គ្លេសChampionshipវិញ។ ប៉ុន្តែអតីតគ្រូបង្វឹករបស់ក្រុម Liverpool, Chelsea និង Real Madrid រូបនេះបានថ្លែងពីអារម្មណ៍របស់ខ្លួនក្រោយពេលបន្ត កុងត្រាថា “ក្តីស្រលាញ់ដែលខ្ញុំបានទទួល ពីអ្នកគាំទ្រពិតជាមានឥទ្ធិពលខ្លាំងចំពោះការសម្រេចចិត្តនេះ ។ Newcastle​គឺជាក្លិប ធំមួយ ហើយខ្ញុំចង់ចូលរួមជាមួយពួកគេ កសាងអនាគតដ៏ល្អអស្ចារ្យ ។ អ្វីដែល សំខាន់ជាងនេះទៀតនោះគឺថាខ្ញុំត្រូវបានធានាថាខ្ញុំនឹងមានក្រុមខ្លាំងមួយគឺជាក្រុមដែលនឹងឈ្នះគ្រប់ការប្រកួត” ៕

Rafael Benitez

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print