ក្រោយបញ្ចប់អាណាត្តិជាអគ្គលេខាធិការអង្គការសហប្រជាជាជាតិលោក បានគីមូន នឹងមិនប្រជេងដំណែងប្រធានាធិបតីកូរ៉េខាងត្បូងឡើយ

ចែករំលែក៖

ដោយសារតែវ័យកាន់តែចាស់គឺ​៧១ឆ្នាំទៅហើយ លោក បានគីមូន មិនអាចបន្តកាន់ដំណែងណាមួយទៀតឡើយក្រោយពេលបញ្ចប់អាណាត្តិជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។ លោកនឹងត្រូវបញ្ចប់អាណាត្តិនៅចុងឆ្នាំ​២០១៦។ ក្រុមអ្នកជំនិត្យរបស់លោកបានបញ្ចាក់ថា លោក បានគីមូន និងចូលនិវត្តិ ហើយជួយធ្វើការជាលក្ខណមនុស្សធម៌របស់ស្ថានប័ន អ.ស.ប ដោយមិនចង់បន្តដំណែងដឹកនាំនយោបាយឡើយ។

លោក ​បានគីមូន បានបំពេញទស្សនកិច្ចទៅកាន់​ទឹកដី​កំណើតលើកនេះធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយកូរ៉េខាងត្បូង​ច្រើន​សរសេរចុះព្រោងព្រាត​ពី​លទ្ធភាពដែល​លោក​ បានគីមូន ​អាច​ត្រលប់​មក​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតីកូរ៉េខាងត្បូងនៅ​អាណត្តិ​ឆ្នាំ​ក្រោយ។

នៅ​ខែ​មករា ឆ្នាំក្រោយខ្ញុំ​នឹង​ត្រលប់​មក​ប្រទេស​កូរ៉េខាងត្បូងជាថ្មីក្នុង​នាម​ជា​ជនជាតិ​របស់​ប្រទេស​នេះ។ នៅពេលនោះខ្ញុំ​នឹង​សញ្ជឹង​គិត រួច​សម្រេចចិត្ត​ថា ក្នុង​នាម​ជា​ជនជាតិ​កូរ៉េខាងត្បូង តើខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី​បន្តសម្រាប់​ប្រទេស​របស់ខ្ញុំ? នេះ​ជា​ប្រសាសន៍​របស់​លោក បានគីមូន ទៅកាន់​អ្នកកាសែត​នៅភាគខាងត្បូង​កោះ Jeju ជាទី​ដែល​លោក​ត្រូវ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​ស្តីពី​សន្តិភាព​នៅ​អាស៊ី​ខាងកើត។

លោក ​បានគីមូន អាយុ៧១​ឆ្នាំ ត្រូវ​បញ្ចប់​អាណត្តិ​របស់​លោក​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិនៅ​ចុង​ឆ្នាំ​នេះ ពោលគឺ១២​ខែ​មុន​ការបោះឆ្នោត​ប្រធានាធិបតីនៅ​កូរ៉េខាងត្បូងខែធ្នូ ឆ្នាំ២០១៧។ នៅកូរ៉េខាងត្បូងលោក ​បានគីមូន  មាន​ប្រជាប្រិយភាព​ខ្ពស់និង​ទទួល​ការគាំទ្រមិនថាពី​ប្រជាជននិង​អ្នក​នយោបាយ​កូរ៉េខាងត្បូងក្នុង​នាម​លោក​ជា​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ដែល​បាន​គ្រប់គ្រង​ស្ថាប័ន​កំពូល​ពិភពលោកដល់​ទៅ២​អាណត្តិ។

មហិច្ឆតា​របស់​លោក​ បានគីមូន ក្នុង​ការវិល​ត្រលប់​ទៅ​ក្នុង​នយោបាយ​កូរ៉េខាងត្បូងត្រូវ​បាន​លេចលឺជាច្រើន​ដង ប៉ុន្តែ លោក​ បានគីមូន នៅ​តែ​អះអាង​ថា លោក​នៅ​មិន​ទាន់​គិតគូរ​នៅឡើយ និង​ចង់​ផ្តោត​សំខាន់​តែ​ទៅលើ​ការងារ​បច្ចុប្បន្ន​របស់​លោកក្នុង​នាម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​តែ​ប៉ុណ្ណោះ។

លោក ​បានគីមូន ដែល​ធ្លាប់​ជា​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូងពី​ឆ្នាំ២០០៤ ដល់​ឆ្នាំ២០០៦ នៅ​មិនទាន់​បើកចំហរ​ពី​គម្រោង​របស់​លោកដើម្បី​ត្រលប់​ទៅក្នុង​នយោបាយ​កូរ៉េខាងត្បូង ប៉ុន្តែសមាជិក​មួយចំនួនរបស់​បក្ស​កាន់អំណាច ដែល​ជា​គណបក្ស​អភិរក្សនិយម បាន​អះអាង​ហើយថា ពួកគេ​ស្វាគមចង់​បាន​លោក​ បានគីមូន ឲ្យ​មក​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតីបន្ត​ពីលោកស្រី​ ប៉ាក់គុនហេ នៅក្នុង​ការបោះឆ្នោត​ឆ្នាំក្រោយ។

គណបក្ស​កាន់​អំណាច Saenuri សង្ឃឹម​ចង់​ទាញ​យក​ប្រយោជន៍ប្រជាប្រិយភាព​របស់​លោក​ បានគីមូន ដើម្បី​ស្រោចស្រង់​មុខមាត់​របស់​បក្សឡើងវិញបន្ទាប់ពី​ចាញ់សំឡេង​របស់​បក្ស​ប្រឆាំងនៅ​ក្នុង​ការបោះឆ្នោតសភាកាលពី​ខែមេសា​កន្លង​ទៅ។សម្រាប់​សមាជិក​សភាមក​ពី​គណបក្ស​កាន់អំណាចលោក Ahn Hong-Joo លោក​ បានគីមូន គឺ​ជា​ប្រធានាធិបតី​គ្រប់គ្រង​ពិភពលោក។ ក្នុង​នាមជាអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិលោក បាន​គីមូន​ មាន​បទពិសោធន៍ និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មេដឹកនាំ​ក្នុង​ពិភពលោកក្នុង​រយៈពេល​១០​ឆ្នាំ​ដែល​លោក​បម្រើការ​នៅ​អ.ស.ប ។

ដោយសារតែការជោគជ័យរបស់លោក បានគីមូន ធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូងភាគច្រើនចង់ឲ្យលោក បានគីមូន វិលត្រឡប់មកដឹកនាំប្រទេសវិញម្តងតាមរយៈការបោះឆ្នោតនៅឆ្នាំ​២០១៧៕

fda

as

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print