ខ្សែបម្រើសញ្ជាតិស្វុីស Granit Xhaka យល់ព្រមទៅលេងឲ្យ Arsenal

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier League បាន ប្រកាសថា ខ្លួនបានទិញខ្សែបម្រើអន្តរជាតិស្វុីស Granit Xhaka ពីក្លិប Borussia Moenchengladbachរបស់ប្រទេសអាល្លឺម៉ង់។

ក្លិប Arsenal មិនបានបញ្ចេញតម្លៃខ្លួន ដែលបានទិញ Xhaka នោះទេ ប៉ុន្តែសារ ព័ត៌មានរបស់ប្រទេសអង់គ្លេសបានឲ្យដឹងថា កីឡាករវ័យ២៣ឆ្នាំនេះអាចមានតម្លៃ ៣០លានផោន ។

កីឡាករ Xhaka បានិយាយនៅក្នុង គេហទំព័រ www.arsenal.comថា “ខ្ញុំមានមោទនភាពណាស់ដែលបានមកចូលរួមក្នុងក្រុមកាំភ្លើងធំ ។ ខ្ញុំពិតជាអន្ទះសាចង់ទៅលេងក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ។ ខ្ញុំនឹងផ្តល់អ្វីគ្រប់ទាំងអស់ដើម្បីឲ្យក្រុម Arsenal ឈ្នះជើងឯក និង ពានរង្វាន់ផ្សេងៗនៅរដូវកាលក្រោយ”។

គួរបញ្ជាក់ថា Xhaka ធ្លាប់លេងឲ្យ ក្រុមជម្រើសជាតិចំនួន៤១ប្រកួត ហើយ បង្ហាញឲ្យក្រុម Moenchengladbach ចំនួន ៣៦ដងនៅរដូវ កាលទើបចប់ថ្មីៗនេះដោយបានឈរលំដាប់លេខរៀងទី៤នៅអាល្លឺម៉ង់ Bundesliga។ កីឡាករ Xhaka ហាក់បីដូចជាមានចរិតឆេវឆាវបន្តិចដោយទទួលកាតក្រហមដល់ទៅ៣ក្នុងរដូវកាលចាស់ ៕

2591442

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print