ខ្សឹប​ដាក់​ត្រចៀក​៖​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​ប្រើ​កូនក្មួយ​ឲ្យ​ដើរ​រើស​យក​លុយ​ពី​ឈ្មួញ​ឈើ​

ចែករំលែក៖

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា​ លោក​ ជុ​យ​ សុ​ឃាង​ នាយ​ ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​កំពុង​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។​ ប្រភព​បាន​ឲ្យ​ដឹង​ ទៀត​ថា​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​មាន​ក្របខ័ណ្ឌ​ត្រឹមត្រូវ​ត្រូវ​បាន​លោក​ ជុ​យ​ សុ​ឃាង​ ទុក​ចោល​មិន​ប្រើ​ទេ​ហើយ​បែរជា​ទៅ​យក​សាច់ញាតិ​បងប្អូន​របស់​ខ្លួន​ឲ្យ​មក​ធ្វើការ​ជំនួស​មន្ត្រី​ជំនាញ​ទៅ​វិញ​ ។​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា​ បាន​ខ្សឹប​ថា​ ដោយសារ​លោក​ ជុ​យ​ សុ​ឃាង​ ប្រើ​ ប្រាស់​សាច់ញាតិ​បងប្អូន​របស់​ខ្លួន​ដើម្បី​ប្រមូល​ផលប្រយោជន៍​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​ក្នុងស្រុក​កែវ​សីមា​ នៅ​តែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​ ។​ បងប្អូន​ កូនក្មួយ​របស់​លោក​ ជុ​យ​ សុ​ឃាង​ មួយ​ចំនួន​ត្រូវ​បាន​លោក​ ជុ​យ​ សុ​ឃាង​ ប្រើ​ឲ្យ​ដើរ​យក​លុយ​ពី​រថយន្ត​ដឹកឈើ​និង​ម៉ូតូ​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​ ហើយ​ពួក​គេ​នឹង​ចាត់​ វិធានការ​បង្ក្រាប​ប្រសិនបើ​ម្ចាស់​រថយន្ត​ដឹកឈើ​ និង​ម្ចាស់​ម៉ូតូ​ដឹកឈើ​មិន​បង់លុយ​ឲ្យ​ពួក​គេ​តាម​ការ​កំណត់​ទេ​នោះ​ ។​ ជា​រៀង​រាល់​យប់​សាច់ញាតិ​បងប្អូន​លោក​ ជុ​យ​ សុ​ឃាង​ តែង​ធ្វើ​សកម្មភាព​ប្រមូល​លុយ​នៅ​ចំណុច​កែង​ផ្លូវបត់​ចូល​សាលាស្រុក​ចាស់​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦​ ក្នុងភូមិ​អូរ​អាម​ ឃុំ​អូរ​ណា​ ស្រុក​កែវ​សីមា​ ដោយ​មិន​ ខ្វល់​ពី​ការ​រិះគន់​អ្វី​ទាំងអស់​ ។​

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​ដែល​ត្រូវ​លោក​ ជុ​យ​ សុ​ឃាង​ ទុក​ចោល​លែង​ ប្រើ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ បងប្អូន​សាច់ញាតិ​លោក​ ជុ​យ​ សុ​ឃាង​ ពួក​គេ​ស្លៀកពាក់​ស៊ី​វិល​ តែ​មាន​សិទ្ធិ​ប្រើប្រាស់​រថយន្ត​របស់​មេព្រៃ​ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2E-3013​ ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​ និង​ពី​អ្នក​ដឹកឈើ​តាម​ម៉ូតូ​ យ៉ាង​ក្រអឺតក្រទម​ ។​ ក្នុង​នាម​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​ លោក​ ជុ​យ​ សុ​ឃាង​ មិន​ដែល​ចាត់វិធានការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​ដែល​ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះ​ទេ​ គឺ​មន្ត្រី​រូប​នេះ​បែរជា​យក​បងប្អូន​សាច់ញាតិ​របស់​ ខ្លួន​មក​ប្រើប្រាស់​ជំនួស​មន្ត្រី​ជំនាញ​ដើម្បី​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​ទៅ​ វិញ​ ៕

1111

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print