ខេត្តកណ្តាលៈ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៦ នេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទៅចូលរួមគោរពវិញ្ញាណក្ខន្តសពលោក អនុសេនីយ៍ឯក វណ្ណ វាសនា នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដែលបានទទួលមរណភាពនៅថ្ងៃទី ២៤.០៥.២០១៦ ដោយគ្រោះថ្នាក់ចរាចរណ៍ ។
លោកមេបញ្ជាការក៏បាននាំយកថវិកាចំនួន 16 985 000រៀល និង អង្ករ 150kg ដែលបានមកពីការចូលរួមរំលែកទុករបស់ នាយ នាយរងកងរាជអាវុធហត្ថទូរទាំងខេត្តកណ្តាល ទៅចូលបុណ្យសព ។ ថវិកាទាំងនោះរួមមានថវិកា :
-ថវិការរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន 5 000 000រៀល (5លានរៀល)-មេបញ្ជាការ មេបញ្ជាការរង អហ ខេត្តកណ្តាលចំនួន4 700 000រៀល (4,7លានរៀល)
-សេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលចំនួន 630 000 រៀល -មន្ទីររដ្ឋបាល ហិរញ្ញវត្ថុចំនួន280 000 រៀល។
-មន្ទីរបច្ចេកទេសចំនួន 230 000 រៀល-មន្ទីរភស្តុភារ អហកណ ចំនួន 400 000 រៀល -មន្ទីរបច្ចេកទេស សន្តិសុខ អហកណ ចំនួន320 000 រៀល-មន្ទីរយុត្តិធម៌ អហកណ ចំនួន 540 000 រ-ស្រុកពញាឮ 500 000 រៀល -ស្រុកកៀនស្វាយ 600 000 រៀល-ស្រុកស្អាង 350 000 រៀល-ស្រុកអង្គស្នួល 2 00 000 រៀល-ក្រុងតាខ្មៅ 385 000 រៀល និងអង្ករ 100kg-ស្រុកល្វាឯម 450 000 រៀល-ស្រុកមុខកំពូល 200 000 រៀល-ស្រុកខ្សាច់កណ្តាល 400 000 រៀល-ស្រុកលេីកដែក 500 000 រៀល-ស្រុកកាេះធំ 300 000 រៀល-ស្រុកកណ្តាលស្ទីង 800 000 រៀល អង្ករ 50 kg។
ដោយគោរពអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយមេបញ្ជាការ កងរាជអាវុធហត្ថ គ្រប់លំដាប់ថ្នាក់ត្រូវបង្កេីនការយកចិត្តទុកដាក់ ចំពោះមន្រ្តីអាវុធហត្ថ និង គ្រួសារអាវុធហត្ថ គ្រប់រូបដែលជួបការលំបាកនិងមានគ្រោះថ្នាក់ផ្សេងៗនោះ។ លោកមេបញ្ជាការ សំ តុលា បានដឹកនាំ នាយ នាយរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាមួយចំនួន ដើម្បីចូលរួមចំណែកសម្រាលការលំបាក និង រំលែកទុក្ខ ដល់ក្រុមគ្រួសារសព ដែលមានការខ្វះខាត៕
ដោយ សុខ ខេមរា